របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

ថ្ងៃខែឆ្នាំ៖ ២៤ កញ្ញា ២០២៦

ChatGPT Image Sep 24, 2026, 11_08_22 AM

ការប្រែប្រួលកាលពីថ្ងៃ  23 កញ្ញា  2026

  • តម្លៃទាបប្រចាំថ្ងៃ ( Low): 4274
  • តម្លៃខ្ពស់ប្រចាំថ្ងៃ ( High): 4369
  • ចន្លោះប្រែប្រួល ( Range): 95 ដុល្លារ

មាសបានធ្លាក់ចុះខ្លាំង ក្នុងថ្ងៃទី  23 កញ្ញា ដោយ  Spot Gold ចុះជាង  1% និងប៉ះតំបន់ទាបជិត មួយសប្តាហ៍

មូលហេតុសំខាន់ដែលមាសធ្លាក់

Fed មានទិសដៅ  Hawkish  
មន្ត្រី  Fed មួយចំនួនបង្ហាញការព្រួយបារម្ភថា អតិផរណានៅតែខ្ពស់ ដែលធ្វើឱ្យទីផ្សាររំពឹងថា  Fed អាចបន្តដំឡើងអត្រាការប្រាក់។ អត្រាការប្រាក់ខ្ពស់ជាធម្មតា ដាក់សម្ពាធលើមាស ដែលមិនផ្តល់ការប្រាក់។

USD ឡើងខ្លាំង  
Dollar ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រហែល  2 ខែ ដែលធ្វើឱ្យ  XAU/USD រងសម្ពាធ

US Treasury Yields ឡើង  
ទិន្នន័យ  US Business Activity ខ្លាំង ដោយ  Flash Composite PMI ឡើងដល់  58.4 ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពី ខែកក្កដា  2021 ។ ទន្ទឹមនឹងនេះ  10-Year Treasury Yield ក៏ឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពី ឆ្នាំ  2007

ស្ថានភាពព្រឹកថ្ងៃទី  24 កញ្ញា

Spot Gold នៅជុំវិញ  $4,282/oz នៅដើមវគ្គថ្ងៃនេះ។ ទីផ្សារនៅតែរងសម្ពាធពីការរំពឹងថា  Fed អាចបន្ត  Tightening ប៉ុន្តែ ការធ្លាក់របស់តម្លៃប្រេង កំពុងផ្តល់ការគាំទ្រខ្លះដល់មាស។

  • ប្រសិនបើមាសអាច បំបែកតម្លៃ  4,340  អាចមានឱកាសទៅរក  4,400 ដុល្លារ/ oz
  • ប្រសិនបើមិនអាច បំបែក  4,340  តម្លៃបន្ទាប់អាចចុះទៅរក  4,240 ដុល្លារ/ oz

អត្ថបទដោយ៖ ហ៊ុន នេត្រា  
Telegram: 078444061  
ថ្ងៃខែឆ្នាំ៖ ២៤ កញ្ញា ២០២៦