មាសកំពុងស្ថិតក្នុងដំណាក់កាល Rebound បន្ទាប់ពីការធ្លាក់ខ្លាំង។

កាលពីថ្ងៃចន្ទ មាស ឡើងប្រហែល 2.1% មក $3,970/oz បន្ទាប់ពីបានធ្លាក់ដល់កម្រិតទាបបំផុតប្រហែល ១ ឆ្នាំ។
📈 ហេតុអ្វីមាសឡើងវិញ ?
កត្តាសំខាន់ៗមាន៖
- ប្រេង ធ្លាក់ប្រហែល 8% បន្ទាប់ពីមានការចរចា Iran–Qatar ដែលជួយបន្ថយការព្រួយបារម្ភអតិផរណា។
- ដុល្លារ ទន់បន្តិច នាំឱ្យជួយគាំទ្រតម្លៃមាស។
- មាសធ្លាក់ខ្លាំងពេកកាលពីសប្តាហ៍មុន ទាក់ទាញដល់វិនិយោគិនឱ្យមានការទិញត្រឡប់។
- ប៉ុន្តែទីផ្សារនៅតែឃើញប្រហែល 77% ថា Fed អាចដំឡើងអត្រាការប្រាក់ក្នុងខែធ្នូ នេះជាកត្តារារាំងមាសមិនឱ្យឡើងងាយ។
ចំណុចធំបំផុតថ្ងៃនេះ
ថ្ងៃនេះគឺ US Midterm Elections — 3 វិច្ឆិកា 2026 លទ្ធផលអាចធ្វើឱ្យ ប្រាក់ដុល្លារ , ទិន្នផលសញ្ញាប័ណ្ណ និងមាស មាន បម្រែបម្រួលខ្លាំង។ Reuters ក៏បញ្ជាក់ថា ទីផ្សារមាសកំពុងផ្តោតខ្លាំងទៅលើការបោះឆ្នោតនេះ។
📊 បច្ចេកទេសក្រាហ្វិក
តំបន់ $4,000 គឺជាចំណុចផ្លូវចិត្តសំខាន់ខ្លាំង។ ទិសដៅព្រឹកនេះ៖ ទ្រឹង → ឡើង
- Support: 3,930 → 3,900 → 3,870
- Resistance: 3,970 → 4,000 → 4,030
👉 បើ បំបែក ហើយឈរលើ 4,000 → អាចបើកផ្លូវទៅ 4,030/4,060 ។
👉 បើ បដិសេធតំបន់ 3,970–4,000 → អាចធ្លាក់មក 3,930/3,900 ម្តងទៀត។
អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 03 វិច្ឆិកា ២០២៦