ការវិភាគតម្លៃមាសប្រចាំថ្ងៃ | ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦

ថ្ងៃខែឆ្នាំ៖ 16 វិច្ឆិកា 2026

Gold Price Analysis_ Bearish Bias (1)

១. ស្ថានភាពមាស ( XAU/USD) ទីផ្សារមាសបានងើបឡើងបន្តិចនៅព្រឹកថ្ងៃចន្ទ និងកំពុងជួញដូរក្នុងចន្លោះតម្លៃ  $3,860-$3,900 /Oz បន្ទាប់ពីរងសម្ពាធលក់ខ្លាំងកាលពីសប្តាហ៍មុន។ ទោះបីមានការងើបឡើងវិញក៏ដោយ ទិសដៅមាសរយៈពេលខ្លីនៅតែមានភាពមិនច្បាស់លាស់ ដោយសារការរំពឹងទុកអំពីគោលនយោបាយអត្រាការប្រាក់របស់ ធនាគារកណ្តាលអាមេរិក ( Fed) ។

២. កត្តាជំរុញទីផ្សារមាស

  • គោលនយោបាយអត្រាការប្រាក់  Fed ៖ ការរំពឹងថា  Fed អាចរក្សាគោលនយោបាយរូបិយវត្ថុតឹងរ៉ឹង បានបង្កើនសម្ពាធលើតម្លៃមាស។
  • ប្រាក់ដុល្លារអាមេរិក ( USD) ៖ ប្រសិនបើ  USD បន្តឡើងថ្លៃ វាអាចដាក់សម្ពាធឱ្យមាសធ្លាក់ចុះ។ ផ្ទុយទៅវិញ ការចុះខ្សោយនៃ  USD អាចជួយគាំទ្រមាស។
  • ទិន្នផលបណ្ណបំណុលអាមេរិក ( Treasury Yields) ៖ ការកើនឡើងនៃទិន្នផលបណ្ណបំណុល ធ្វើឱ្យមាសដែលមិនផ្តល់ការប្រាក់កាន់តែមិនទាក់ទាញ។
  • ភាពតានតឹងភូមិសាស្ត្រនយោបាយ៖ ភាពមិនប្រាកដប្រជានៅលើពិភពលោកអាចជំរុញតម្រូវការមាសជាទ្រព្យសុវត្ថិភាព ( Safe Haven) ។

៣. អ្វីដែលត្រូវតាមដានបន្ត

  • សុន្ទរកថាប្រធាន  Fed លោក  Kevin Warsh ៖ វិនិយោគិនកំពុងរង់ចាំសញ្ញាថ្មីអំពីទិសដៅអត្រាការប្រាក់អាមេរិក។ ប្រសិនបើ  Fed បង្ហាញជំហរតឹងរ៉ឹង ( Hawkish) មាសអាចរងសម្ពាធបន្ថែម។
  • ទិន្នន័យសេដ្ឋកិច្ចអាមេរិក៖ ត្រូវតាមដាន  Empire State Manufacturing Index ដែលអាចប៉ះពាល់ដល់  USD និងការរំពឹងទុកគោលនយោបាយ   Fed ។
  • ការរំពឹងទុកអត្រាការប្រាក់ខែធ្នូ៖ ទីផ្សារកំពុងផ្តល់ប្រូបាប៊ីលីតេប្រមាណ  94% ចំពោះការដំឡើងអត្រាការប្រាក់  0.25% ។ ការប្រែប្រួលនៃការរំពឹងទុកនេះអាចធ្វើឱ្យមាសមានចលនាខ្លាំង។

៤. បច្ចេកទេសក្រាហ្វិក៖ ស្ថានភាពទីផ្សារមាសមានទំនោរចុះ ដោយកំពុងជួញដូរក្រោមខ្សែ  Moving Average ក្នុង  Time frame ធំភាគច្រើន ដូច្នេះការឡើងអាចមានកម្រិត។

  • កម្រិតតម្លៃមាសសំខាន់ៗ៖ ត្រូវតាមដានតំបន់  Resistance $3,900–$3,950 និង  Support $3,850–$3,800 ។

សេចក្តីសន្និដ្ឋាន សរុបមក ទីផ្សារមាសនៅព្រឹកនេះមានការងើបឡើងបន្តិច ប៉ុន្តែនៅតែស្ថិតក្រោមសម្ពាធពីការរំពឹងទុកថា  Fed អាចបន្តដំឡើងអត្រាការប្រាក់។ ទិសដៅមាសបន្ទាប់នឹងពឹងផ្អែកសំខាន់លើសុន្ទរកថារបស់មន្ត្រី  Fed ចលនាប្រាក់ដុល្លារ និងទិន្នផលបណ្ណបំណុលអាមេរិក។ វិនិយោគិនគួរតាមដានព័ត៌មានសេដ្ឋកិច្ច និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលតម្លៃខ្លាំង។  

 Disclaimer: ព័ត៌មាននេះសម្រាប់គោលបំណងអប់រំ និងផ្តល់ព័ត៌មានទីផ្សារប៉ុណ្ណោះ។

អត្ថបទដោយ៖ ហ៊ុន នេត្រា   
Telegram: 078444061   
ថ្ងៃខែឆ្នាំ៖ 16 វិច្ឆិកា  2026