ការវិភាគតម្លៃមាសប្រចាំថ្ងៃ 📅 12 វិច្ឆិកា 2026

📅 12 វិច្ឆិកា 2026

Gold Market Analysis_ XAU_USD Selling Pressure
ការវិភាគតម្លៃមាសប្រចាំថ្ងៃ 📅 12 វិច្ឆិកា  2026 

ស្ថានភាពទីផ្សារមាស ( XAU/USD) តម្លៃមាសអន្តរជាតិនៅព្រឹកនេះបន្តស្ថិតក្រោមសម្ពាធលក់ ដោយជួញដូរនៅជុំវិញ  $3,968/oz - $4,000 នៅដើមវគ្គអាស៊ី។

ហេតុអ្វីមាសធ្លាក់ចុះ ?   
១. អតិផរណាអាមេរិក (  CPI) ខ្ពស់ជាងការរំពឹងទុក ទិន្នន័យ   CPI បានកើនឡើង   0.4% ខណៈទីផ្សាររំពឹងត្រឹម   0.3% ។ កត្តានេះធ្វើឱ្យទីផ្សារបង្កើនការរំពឹងថា   Fed អាចបន្តដំឡើងអត្រាការប្រាក់ ដែលបង្កសម្ពាធលើតម្លៃមាស។     
២. ប្រាក់ដុល្លារអាមេរិក (  USD) ឡើងថ្លៃ ការឡើងថ្លៃរបស់ប្រាក់ដុល្លារធ្វើឱ្យមាសមានតម្លៃថ្លៃសម្រាប់អ្នកវិនិយោគដែលប្រើរូបិយប័ណ្ណផ្សេងៗ និងកាត់បន្ថយតម្រូវការមាស។     
៣.   US Treasury Yields កើនឡើង ការកើនឡើងនៃទិន្នផលសញ្ញាបណ្ណរដ្ឋាភិបាលអាមេរិក ធ្វើឱ្យការកាន់កាប់មាសដែលមិនផ្តល់ការប្រាក់មានភាពទាក់ទាញតិចជាងមុន។   

📅 អ្វីដែលត្រូវតាមដានថ្ងៃនេះ  ?

• Initial Jobless Claims — ម៉ោង ២០:៣០   
Actual > Forecast  ➡️  USD អាចចុះ   ➡️   Gold អាចឡើង   
Actual < Forecast  ➡️   USD អាចឡើង   ➡️   Gold អាចចុះ   
• Fed Officials Speeches   
តាមដានការលើកឡើងរបស់មន្ត្រី   Fed ពាក់ព័ន្ធនឹងអតិផរណា និងទិសដៅអត្រាការប្រាក់។   
• DXY និង   Yield ឡើងសម្ពាធលើមាស   
DXY និង   Yield ចុះ    អាចគាំទ្រមាសងើបឡើងវិញ

៤.   📊 បច្ចេកទេសក្រាហ្វិក មាសស្ថិតនៅទំនោរចុះ

  • Resistance: 4000, 4,030, 4065
  • Support: 3980, 3950, 3920

🎯 Scenario សម្រាប់មាសថ្ងៃនេះ     
🟢 Bullish Scenario: ប្រសិនបើមាសអាចឡើងបំបែក និងឈរលើ   $4,000 បាននោះអាចមានឱកាសបន្តឡើង   $4,065 ។     
🔴 Bearish Scenario: ប្រសិនបើមាសបំបែកចុះក្រោម   $3,980 និងមិនអាចងើបឡើងវិញបាន នោះអាចបន្តធ្លាក់ទៅ   $3,950-3,920 ។ 
  
 Disclaimer: អត្ថបទនេះសម្រាប់គោលបំណងផ្តល់ព័ត៌មាន និងការអប់រំអំពីទីផ្សារហិរញ្ញវត្ថុប៉ុណ្ណោះ មិនមែនជាការណែនាំវិនិយោគ ឬការជួញដូរឧបករណ៍និស្សន្ទឡើយ។

អត្ថបទដោយ៖ ហ៊ុន នេត្រា     
Telegram: 078444061    
ថ្ងៃខែឆ្នាំ៖ ១២ វិច្ឆិកា ២០២៦