ការវិភាគតម្លៃមាសប្រចាំថ្ងៃ

📈 ស្ថានភាពទីផ្សារមាសព្រឹកនេះ
តម្លៃមាសអន្តរជាតិ ( XAU/USD) បានងើបឡើងវិញបន្តិចនៅព្រឹកថ្ងៃសុក្រនិង ជួញដូរក្នុងចន្លោះតម្លៃ $3,874/oz-$3,916/oz បន្ទាប់ពីធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ដោយតម្លៃមាសបានធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយឆ្នាំ។ការងើបឡើងនៅព្រឹកនេះអាចជាការស្ទុះឡើងបណ្តោះអាសន្ន ( Technical Rebound) ខណៈសម្ពាធលក់នៅតែមាន។
🔴 កត្តាដែលជំរុញឱ្យតម្លៃមាសធ្លាក់ចុះ
១. ប្រាក់ដុល្លារអាមេរិកឡើងថ្លៃ ( Strong USD) ប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃខ្លាំង ដោយសារទីផ្សាររំពឹងថាធនាគារកណ្តាលអាមេរិក ( Fed) អាចរក្សាអត្រាការប្រាក់ខ្ពស់ ឬដំឡើងអត្រាការប្រាក់បន្ថែម។ ការឡើងថ្លៃរបស់ USD បានបង្កើតសម្ពាធលើតម្លៃមាស។
២. ទិន្នផលសញ្ញាបណ្ណរដ្ឋាភិបាលអាមេរិកកើនឡើង ( Treasury Yields) ទិន្នផលសញ្ញាបណ្ណអាមេរិកបានកើនឡើង ដែលធ្វើឱ្យការវិនិយោគលើមាសមានភាពទាក់ទាញតិចជាងមុន ព្រោះមាសមិនផ្តល់ការប្រាក់។
៣. ក្តីបារម្ភអំពីអតិផរណាអាមេរិក ទិន្នន័យអតិផរណា CPI របស់អាមេរិកដែលចេញផ្សាយកាលពីថ្ងៃទី១០ វិច្ឆិកា បានខ្ពស់ជាងការរំពឹងទុក។ កត្តានេះបានបង្កើនការរំពឹងថា Fed អាចបន្តគោលនយោបាយរូបិយវត្ថុតឹងរ៉ឹង។
៤. តម្លៃប្រេងកើនឡើង និងភាពតានតឹងនៅមជ្ឈិមបូព៌ា ភាពមិនច្បាស់លាស់ជុំវិញជម្លោះនៅមជ្ឈិមបូព៌ាបានជំរុញឱ្យតម្លៃប្រេងកើនឡើង។ ការកើនឡើងតម្លៃប្រេងបង្កើនក្តីបារម្ភអំពីអតិផរណា និងអាចជំរុញឱ្យ Fed រក្សាអត្រាការប្រាក់ខ្ពស់ ដែលបង្កសម្ពាធលើមាស។
🟢 កត្តាដែលអាចជំរុញឱ្យតម្លៃមាសកើនឡើង
ទោះបីជាទិសដៅទីផ្សារមាសកំពុងស្ថិតក្រោមសម្ពាធលក់ក៏ដោយ ក៏នៅមានកត្តាមួយចំនួនដែលអាចជួយឱ្យតម្លៃមាសងើបឡើងវិញ។
១. ការទិញមាសនៅតម្លៃទាប ( Bargain Hunting) បន្ទាប់ពីតម្លៃមាសធ្លាក់ចុះខ្លាំង វិនិយោគិនមួយចំនួនអាចចាប់ផ្តើមទិញមាសនៅតម្លៃទាប។
២. ការកែតម្រូវបច្ចេកទេស ( Technical Rebound) ការធ្លាក់ចុះយ៉ាងលឿនអាចជំរុញឱ្យមានការបិទបញ្ជា Sell ដើម្បីយកប្រាក់ចំណេញ ដែលអាចធ្វើឱ្យតម្លៃមាសងើបឡើងបណ្តោះអាសន្ន។
៣. ការធ្លាក់ចុះរបស់ USD និង Treasury Yields ប្រសិនបើ USD និង Treasury Yields ចាប់ផ្តើមធ្លាក់ចុះ នោះអាចជួយគាំទ្រដល់តម្លៃមាស។
📰 ព័ត៌មានសេដ្ឋកិច្ចសំខាន់ៗដែលត្រូវតាមដានថ្ងៃនេះ
📅 ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦
🔴 ម៉ោង 8:30 យប់
US Producer Price Index (PPI)
PPI m/m
Core PPI m/m
ទិន្នន័យ PPI គឺជាសូចនាករវាស់វែងការប្រែប្រួលតម្លៃទំនិញនៅកម្រិតអ្នកផលិត។
📊 Technical Analysis (XAU/USD)
ទិសដៅសំខាន់៖ Bearish ( ចុះ)
កម្រិតតម្លៃគួរតាមដាន៖
Resistance: R1: 3,900 R2: 3,950 R3: 4,000
Support: S1: 3,875 S2: 3,850 S3: 3,800
អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 13 វិច្ឆិកា ២០២៦