របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

ការប្រែប្រួលកាលពីថ្ងៃ 16 កញ្ញា 2026
- តម្លៃទាបប្រចាំថ្ងៃ ( Low): 4,236
- តម្លៃខ្ពស់ប្រចាំថ្ងៃ ( High): 4,367
- ចន្លោះប្រែប្រួល ( Range): 131 ដុល្លារ
🔍 មូលហេតុសំខាន់នៃការប្រែប្រួលតម្លៃមាស
មុនការប្រកាសរបស់ Fed មាសបានឡើងខ្លាំង ដោយ Spot Gold ឡើងដល់ប្រហែល $4,365.57 ខណៈ USD និង US Treasury Yields ចុះខ្សោយនៅដើមថ្ងៃ។
ប៉ុន្តែក្រោយការប្រកាស Fed ដំឡើងអត្រាការប្រាក់ 0.25% ទៅកាន់ 3.75%–4.00% ហើយបង្ហាញថា Inflation នៅតែខ្ពស់។ នេះជំរុញ USD ឡើង និងធ្វើឱ្យ មាសដែលមិនផ្តល់ការប្រាក់ រងសម្ពាធលក់។
លទ្ធផលគឺ មាសបាន បត់ចុះយ៉ាងលឿនពីតំបន់ 4,365 មក 4,240 ក្នុងទីផ្សារអាមេរិក។
📌 ចំណុចសំខាន់ៗដែលត្រូវតាមដាន
🇺🇸 ទិន្នន័យអាមេរិក ម៉ោង 7:30 យប់ — Initial Jobless Claims, Philadelphia Fed Manufacturing Index, Housing Starts និង Building Permits ។ ទិន្នន័យទាំងនេះចេញនៅ 8:30 AM ET ។
🏦 ប្រតិកម្មក្រោយ FOMC — Fed ទើប ដំឡើងអត្រាការប្រាក់ ហើយបង្ហាញសញ្ញាថា អាចមានការដំឡើងបន្ថែម។ ដូច្នេះទីផ្សារកំពុងរំលាយព័ត៌មាននេះ ហើយ មាសអាចបន្តប្រែប្រួលខ្លាំង។
💵 សន្ទស្សន៍ប្រាក់ដុល្លារ ( DXY) និង US Treasury Yield — Dollar ឡើងដល់កម្រិតខ្ពស់ប្រហែល 7 សប្តាហ៍ ក្រោយ Fed មានជំហរ Hawkish ។ ជាទូទៅ បើ DXY/Yield បន្តឡើង → សម្ពាធលើមាស ; បើ ធ្លាក់ចុះ → អាចជួយមាសស្ទុះឡើង។
🛢️ តម្លៃប្រេង និងភូមិសាស្ត្រនយោបាយ — Reuters រាយការណ៍ថា ប្រេងកំពុងធ្លាក់ពីការឡើងមុន ខណៈ ភាពតានតឹងនៅមជ្ឈិមបូព៌ា នៅតែជាកត្តាដែលត្រូវតាមដាន។
អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ ១៧ កញ្ញា ២០២៦