របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

ថ្ងៃខែឆ្នាំ៖ 09:30 AM — 16 កញ្ញា 2026

ChatGPT Image Sep 16, 2026, 11_00_59 AM
ការប្រែប្រួលកាលពីថ្ងៃ 15 កញ្ញា  2026

  • តម្លៃទាបប្រចាំថ្ងៃ ( Low): 4,261 
  • តម្លៃខ្ពស់ប្រចាំថ្ងៃ ( High): 4,317 
  • ចន្លោះប្រែប្រួល ( Range): 56 ដុល្លារ 

🔻 មូលហេតុសំខាន់ដែលមាសរងសម្ពាធ

ថ្ងៃទី  15 កញ្ញា មាសបានរងសម្ពាធដោយសារ ប្រាក់ដុល្លារអាមេរិករឹងឡើង និង  U.S. Treasury yields កើនខ្ពស់។ អត្រា  10-Year Treasury ឡើងដល់ប្រហែល  5.04% ដែលជាកម្រិត ខ្ពស់បំផុតចាប់តាំងពីឆ្នាំ  2007

មូលហេតុមួយទៀតគឺ តម្លៃប្រេងឡើងខ្លាំង ដែលបង្កើនការព្រួយបារម្ភអំពី អតិផរណា។ នេះធ្វើឱ្យទីផ្សាររំពឹងកាន់តែខ្លាំងថា  Fed អាចដំឡើងអត្រាការប្រាក់ 0.25% នៅថ្ងៃទី  16 កញ្ញា។ ការរំពឹងអត្រាការប្រាក់ខ្ពស់ជាទូទៅបង្ក សម្ពាធលើមាស

🎯 អ្វីត្រូវតាមដានថ្ងៃទី  16 កញ្ញា

កិច្ចប្រជុំ  FOMC — 16 កញ្ញា  2026

Fed នឹងប្រកាស សេចក្តីសម្រេចអត្រាការប្រាក់ នៅថ្ងៃទី  16 កញ្ញា ម៉ោង  2:00 PM ET ដែលត្រូវនឹងប្រហែល  1:00 ព្រឹក ថ្ងៃទី  17 ។  Press Conference នៅ  1:30 ព្រឹក

ចំណុចធំបំផុតគឺ សេចក្តីសម្រេចអត្រាការប្រាក់របស់ Fed និង សាររបស់ប្រធានធនាគារកណ្ដាល បន្ទាប់ពីកិច្ចប្រជុំ។ ទីផ្សារកំពុងផ្តោតមិនត្រឹមតែថា  Fed ដំឡើងឬអត់ ទេ ប៉ុន្តែថា  Fed នឹងផ្តល់សញ្ញាអំពីការដំឡើងបន្ថែមនៅពេលខាងមុខយ៉ាងដូចម្តេច


អត្ថបទដោយ៖ ហ៊ុន នេត្រា 
Telegram: 078444061 
ថ្ងៃខែឆ្នាំ៖  09:30 AM — 16 កញ្ញា  2026