របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

ថ្ងៃខែឆ្នាំ៖ 09:30 AM ១១ កញ្ញា ២០២៦

11-09-26
ការប្រែប្រួលកាលពីថ្ងៃ 10 កញ្ញា 2026

តម្លៃទាបប្រចាំថ្ងៃ (Low): 4313
តម្លៃខ្ពស់ប្រចាំថ្ងៃ (High): 4434
ចន្លោះប្រែប្រួល (Range): 121 ដុល្លារ

មូលហេតុសំខាន់ៗ៖

1. PPI អាមេរិកបង្ហាញអតិផរណានៅតែខ្ពស់ — PPI ខែសីហាកើន +0.4% MoM និង +5.4% YoY ឡើងពី 4.8% ក្នុងខែកក្កដា។ ទិន្នន័យនេះបង្ហាញថា សម្ពាធតម្លៃមិនទាន់ស្ងប់

2. ទីផ្សារបង្កើនការរំពឹងថា Fed អាចឡើងការប្រាក់ក្រោយ PPI ឱកាសដែលទីផ្សាររំពឹងថា Fed នឹងឡើងអត្រាការប្រាក់ 25 bps នៅកិច្ចប្រជុំបន្ទាប់ កើនទៅប្រហែល 70% ពី 62%។ នេះជាសម្ពាធអវិជ្ជមានធំលើ មាស

3. US Dollar ឡើងប្រាក់ដុល្លាររឹងមាំ ធ្វើឱ្យមាសដែលកំណត់តម្លៃជាដុល្លារ ថ្លៃជាងមុនសម្រាប់អ្នកទិញប្រើរូបិយប័ណ្ណផ្សេង ដូច្នេះបង្កើន សម្ពាធលក់

4. US Treasury Yield ឡើងខ្លាំង10-Year Treasury Yield ឡើងដល់ប្រហែល 4.95%។ Yield ខ្ពស់ធ្វើឱ្យការកាន់ មាសដែលមិនផ្តល់ការប្រាក់ កាន់តែមិនទាក់ទាញ។

5. តម្លៃប្រេងឡើង  បង្កើនការព្រួយបារម្ភអតិផរណាBrent បានឡើងលើស $108/barrel មួយរយៈ ដោយសារបញ្ហា ភូមិសាស្ត្រនយោបាយជាមួយអ៊ីរ៉ង់។ ប្រេងថ្លៃអាចធ្វើឱ្យ អតិផរណាខ្ពស់យូរ  Fed មានហេតុផលរក្សា ការប្រាក់ខ្ពស់


សម្រាប់ថ្ងៃនេះ 11 កញ្ញា 2026

បើផ្តោតលើអ្វីដែលអាចប៉ះពាល់ដល់ មាស XAU/USDមាន 3 ចំណុចសំខាន់

1. US CPI + Core CPI — ម៉ោង 7:30 យប់x

នេះជាព្រឹត្តិការណ៍ សំខាន់បំផុតថ្ងៃនេះ

ទីផ្សាររំពឹងប្រហែល៖
CPI MoM +0.4%
CPI YoY +3.4%
Core CPI MoM +0.2%
Core CPI YoY +2.4%

ខ្ពស់ជាង Forecast Fed Rate Hike expectation ↑→ USD/Yield ↑→ មាសអាចចុះ

ទាបជាងការរំពឹង  មាសអាចឡើង 

2. University of Michigan Consumer Sentiment + Inflation Expectations — ម៉ោង 9:00 យប់

ត្រូវមើលជាពិសេស Inflation Expectations ព្រោះបើការរំពឹងអតិផរណាឡើង វាអាចជំរុញ Yield និងការរំពឹង Fed tightening ដែលមិនសូវល្អសម្រាប់ មាស

3. Oil + US Treasury Yield + Middle East

ត្រូវតាមដាន ពេញមួយថ្ងៃ

Brent បានឡើងជិត $110ខណៈ US 10Y Yield ឡើងជិត 5% ហើយទីផ្សារកំពុង price-in ឱកាស Fed ឡើងការប្រាក់ប្រហែល 70%

នេះជាកត្តាដែលអាចធ្វើឱ្យ មាសប្រែប្រួលខ្លាំង ទោះមាន safe-haven demandក៏ដោយ។


អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 09:30 AM ១១ កញ្ញា ២០២៦