របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ 📊🪙

ការប្រែប្រួលកាលពីថ្ងៃ 09 កញ្ញា 2026
តម្លៃទាបប្រចាំថ្ងៃ ( Low): 4341
តម្លៃខ្ពស់ប្រចាំថ្ងៃ ( High): 4434
ចន្លោះប្រែប្រួល ( Range): 93 ដុល្លារ
មូលហេតុសំខាន់ដែលមាសឡើង 📈
មាសបានទទួល កម្លាំងគាំទ្រពី USD ទន់ខ្សោយ ដែលធ្វើឱ្យមាសមានភាពទាក់ទាញជាងមុនសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងៗ។ ទន្ទឹមនឹងនេះ ភាពតានតឹងនៅមជ្ឈិមបូព៌ា បានជំរុញតម្លៃប្រេង Brent ឡើងលើស $100/barrel បង្កើនការព្រួយបារម្ភអំពី អតិផរណា និងជំរុញការទិញមាសជាទ្រព្យ Safe-Haven ។
មាសធ្លាក់ពីកម្រិតខ្ពស់ 📉
យប់មិញ 9 កញ្ញា 2026 មាសមានការធ្លាក់ពីតំបន់ខ្ពស់ប្រហែល $4,434 មកវិញ ទោះបីក្នុងមួយថ្ងៃសរុបមាសនៅតែឡើងក៏ដោយ។
មូលហេតុសំខាន់បំផុត គឺ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក Scott Bessent បង្កើនការទិញ Treasury Bonds រយៈពេលវែង ត្រឡប់មកវិញទ្វេដង ដើម្បីជួយបន្ថយភាពតានតឹងក្នុងទីផ្សារ Bond ។
សម្រាប់ មាស ( XAU/USD) ចំណុចសំខាន់គឺ៖
Yield ឡើង → ជាទូទៅមិនល្អសម្រាប់មាស ⚠️
ចំណុចសំខាន់សម្រាប់ Gold (XAU/USD) ថ្ងៃនេះ — 10 កញ្ញា 2026 🔎
មានចំណុចសំខាន់ៗដែលគួរតាមដាន ជាពិសេសមុន FOMC សប្ដាហ៍ក្រោយ៖
🇺🇸 PPI & Core PPI — សំខាន់បំផុតថ្ងៃនេះ
ចេញនៅម៉ោង 7:30 PM
Forecast បច្ចុប្បន្ន៖
- PPI m/m: +0.4%
- Core PPI m/m: +0.3%
🇺🇸 CPI ថ្ងៃស្អែក 11 កញ្ញា
នេះអាចជាព័ត៌មាន ធំបំផុតសម្រាប់មាសសប្ដាហ៍នេះ។ Reuters រាយការណ៍ថា ទីផ្សារកំពុងផ្តោតខ្លាំងលើ Inflation Data ដើម្បីវាយតម្លៃការសម្រេចរបស់ Fed ។
📌 សរុប៖
PPI → CPI → FOMC គឺជាព្រឹត្តិការណ៍សំខាន់ៗដែលអ្នកតាមដាន Gold (XAU/USD) គួរយកចិត្តទុកដាក់នៅថ្ងៃខាងមុខ។
អត្ថបទដោយ៖ ហ៊ុន នេត្រា
📱 Telegram: 078444061
🕙 ថ្ងៃខែឆ្នាំ៖ 10:00 AM | ១០ កញ្ញា ២០២៦