របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ 🪙📊

ការប្រែប្រួលកាលពីថ្ងៃ 08 កញ្ញា 2026
តម្លៃទាបប្រចាំថ្ងៃ ( Low): $4,345
តម្លៃខ្ពស់ប្រចាំថ្ងៃ ( High): $4,442
ចន្លោះប្រែប្រួល ( Range): $97
ទិសដៅក្នុងថ្ងៃ៖ មាសបានឡើងដល់តំបន់ប្រហែល $4,442 មុនពេលរង សម្ពាធលក់ និងធ្លាក់ចុះវិញ។
មូលហេតុសំខាន់ៗដែលធ្វើឱ្យមាសប្រែប្រួល
① ការរំពឹងថា Fed អាចដំឡើងអត្រាការប្រាក់
របាយការណ៍ ការងារអាមេរិកដែលរឹងមាំ បានធ្វើឱ្យទីផ្សារបង្កើនការរំពឹងថា Federal Reserve (Fed) អាចដំឡើងអត្រាការប្រាក់នៅកិច្ចប្រជុំខែកញ្ញា។ Reuters រាយការណ៍ថា ទីផ្សារប៉ាន់ប្រមាណឱកាសដំឡើងអត្រាការប្រាក់ប្រហែល 60% ។ អត្រាការប្រាក់ខ្ពស់ ជាទូទៅជាសម្ពាធអវិជ្ជមានលើមាស។
② តម្លៃប្រេងឡើងខ្លាំង → បង្កើនក្តីបារម្ភអំពីអតិផរណា
Brent បានឡើងជិត $100/barrel ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ា។ ប្រេងថ្លៃ អាចធ្វើឱ្យអតិផរណានៅខ្ពស់ និងធ្វើឱ្យ Fed មានហេតុផលរក្សាគោលនយោបាយតឹងរ៉ឹង ជាងមុន។
③ ភាពតានតឹងភូមិសាស្ត្រនយោបាយជួយទប់តម្លៃមាស
ការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធថាមពល Saudi Arabia និងភាពតានតឹងពាក់ព័ន្ធ Iran បានរក្សាតម្រូវការ Safe Haven ។ ដូច្នេះ ទោះមានសម្ពាធពីការរំពឹង Fed ដំឡើងអត្រាការប្រាក់ ក៏មាសនៅតែមានអ្នកទិញនៅតំបន់មួយចំនួន។
④ ទីផ្សាររង់ចាំ PPI និង CPI អាមេរិក
វិនិយោគិនមានការប្រុងប្រយ័ត្នខ្លាំង មុនទិន្នន័យ អតិផរណាអាមេរិក ( PPI/CPI) ដែលនឹងផ្តល់សញ្ញាបន្ថែមអំពី ទិសដៅអត្រាការប្រាក់របស់ Fed ។
ទស្សនៈខ្លី
ទីផ្សារនៅតែមាន ហានិភ័យប្រែប្រួលខ្លាំង ហើយ PPI/CPI អាមេរិក គឺជាកត្តាសំខាន់បន្ទាប់ដែលត្រូវតាមដាន ព្រោះវាអាចប្តូរ ការរំពឹងលើ Fed និងបង្កឱ្យ មាសមានចលនាតម្លៃខ្លាំង ម្តងទៀត។
អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 12:00 | 09 កញ្ញា 2026