Fed ដំឡើងអត្រាការប្រាក់ដល់ 4% — តើប៉ះពាល់អ្វីខ្លះដល់កម្ពុជា?

ថ្ងៃខែឆ្នាំ៖ ១៧​ កញ្ញា ឆ្នាំ២០២៦

News-Image (2)
Fed បានសម្រេចនៅថ្ងៃទី 16 កញ្ញា  2026 ម៉ោងអាមេរិក ដំឡើងអត្រាការប្រាក់ 0.25 percentage point ពី  3.50%–3.75% ទៅ  3.75%–4.00% ហើយចូលជាធរមានថ្ងៃទី  17 កញ្ញា។  Fed បញ្ជាក់ថា អតិផរណានៅតែខ្ពស់ ហើយការដំឡើងនេះមានគោលដៅនាំអតិផរណាត្រឡប់ទៅ គោលដៅ  2%

សម្រាប់កម្ពុជា ផលប៉ះពាល់អាចមានអារម្មណ៍ខ្លាំងជាងប្រទេសមួយចំនួន ព្រោះសេដ្ឋកិច្ចកម្ពុជាមានការប្រើប្រាស់ ប្រាក់ដុល្លារខ្ពស់។  IMF កត់សម្គាល់ថា ការប្រែប្រួលគោលនយោបាយរូបិយវត្ថុអាមេរិកអាចបញ្ជូនមកកម្ពុជាតាម  Global Credit Channel ហើយ កត្តាខាងក្រៅពន្យល់បានជាង  60% នៃការប្រែប្រួលកំណើនឥណទានកម្ពុជា។

ផលប៉ះពាល់សំខាន់ៗ

1.  💵 តម្លៃដុល្លារអាចរឹងមាំ

ក្រោយការសម្រេចរបស់  Fed, Reuters រាយការណ៍ថា  Dollar Index កើនប្រហែល 0.63% ខណៈ  U.S. Treasury yields ក៏កើនឡើង។ ដោយកម្ពុជាប្រើ  USD យ៉ាងទូលំទូលាយ USD ខ្លាំងអាចជួយការទិញទំនិញពីប្រទេសដែលរូបិយប័ណ្ណរបស់ពួកគេចុះថ្លៃធៀប USD ប៉ុន្តែអាចធ្វើឱ្យ ការប្រកួតប្រជែងរបស់វិស័យនាំចេញ និងទេសចរណ៍ កាន់តែលំបាក។

2.  🏦 អត្រាការប្រាក់កម្ចីមានសម្ពាធឡើង

Fed Rate ខ្ពស់ ធ្វើឱ្យថ្លៃដើម  USD funding កើនឡើង។ សម្រាប់ធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា នេះអាចបញ្ជូនទៅ អត្រាការប្រាក់កម្ចី  USD ។ ការសិក្សារបស់  IMF បានរកឃើញថា  US monetary tightening មានទំនោររុញអត្រាកម្ចីនៅកម្ពុជាឡើង។

3.  🏠 Real Estate & Construction អាចរងសម្ពាធបន្ថែម

អត្រាការប្រាក់ខ្ពស់ ធ្វើឱ្យការខ្ចីទិញផ្ទះ និងការផ្តល់ហិរញ្ញប្បទានគម្រោងកាន់តែថ្លៃ។ ចំណុចនេះគួរឱ្យប្រុងប្រយ័ត្ន ព្រោះ  IMF បានបញ្ជាក់រួចហើយថា Real Estate ជាហានិភ័យសំខាន់ មួយសម្រាប់វិស័យហិរញ្ញវត្ថុកម្ពុជា ហើយសកម្មភាពក្នុងវិស័យ សំណង់ និងអចលនទ្រព្យនៅខ្សោយ

4.  🏢 SMEs និងអាជីវកម្មមានបំណុល USD អាចរងសម្ពាធ

អាជីវកម្មដែលពឹងផ្អែកលើកម្ចីអាចប្រឈមនឹង៖ 
Interest Expense  ↑→ Cash Flow  ↓→ Profit Margin 

ការសិក្សា  IMF មុននេះប៉ាន់ប្រមាណថា ការកើនឡើងដោយមិនរំពឹងទុក  100 basis points នៃអត្រាគោលនយោបាយអាមេរិក អាចកាត់បន្ថយ  GDP កម្ពុជាប្រហែល  1.1% បន្ទាប់ពីបួនត្រីមាស។ នេះជាការប៉ាន់ប្រមាណពី ទិន្នន័យប្រវត្តិសាស្ត្រ មិនមែនជាការព្យាករណ៍ថាការដំឡើង  25 bps យប់នេះ នឹងធ្វើឱ្យ  GDP ធ្លាក់ក្នុងអត្រាដូចគ្នានោះទេ។

5.  📉 កំណើនឥណទាន និងការវិនិយោគអាចយឺត

នៅពេល  Cost of Capital ខ្ពស់ ក្រុមហ៊ុនអាចពន្យារពេលពង្រីកអាជីវកម្ម ខណៈគ្រួសារអាចកាត់បន្ថយការខ្ចីប្រាក់។ នេះអាចប៉ះពាល់ទៅលើ ការលក់រថយន្ត អចលនទ្រព្យ សំណង់ និងទំនិញដែលប្រើប្រាស់ឥណទានច្រើន

6.  🏭 ការនាំចេញអាចជួបសម្ពាធពី USD ខ្លាំង

ដោយសារកម្ពុជាមាន  dollarization ខ្ពស់ ការឡើងថ្លៃ  USD អាចធ្វើឱ្យថ្លៃផលិតកម្មដែលគិតជាដុល្លាររបស់កម្ពុជាមាន ការប្រកួតប្រជែងតិចជាង ប្រទេសដែលរូបិយប័ណ្ណក្នុងស្រុកធ្លាក់ថ្លៃ។ ការសិក្សារបស់  World Bank ក៏បានរកឃើញទំនាក់ទំនងរវាង ការដំឡើង  Fed rate និងការបាត់បង់ភាពប្រកួតប្រជែង ក្នុងវិស័យ  tradable របស់កម្ពុជា។

7.  🥇 Gold អាចរងសម្ពាធក្នុងរយៈពេលខ្លី

ប្រតិកម្មភ្លាមៗក្រោយ  Fed ដំឡើងអត្រាការប្រាក់ គឺ  USD និង  Treasury yields ឡើង ខណៈ  Spot Gold ធ្លាក់ប្រហែល  0.69% ទៅ  $4,263.19/oz ។ ដូច្នេះសម្រាប់ទីផ្សារមាសនៅកម្ពុជា កត្តា  Fed + USD + Treasury Yields នឹងនៅតែសំខាន់។

ទោះជាយ៉ាងណា តម្លៃមាសក៏អាចទទួលការគាំទ្រពី ហានិភ័យភូមិសាស្ត្រនយោបាយ និងអតិផរណាខ្ពស់ ដូច្នេះការដំឡើងអត្រាការប្រាក់ មិនមានន័យថាមាសត្រូវតែធ្លាក់ជាបន្តបន្ទាប់ទេ

📌 ចំណុចសំខាន់សម្រាប់កម្ពុជា

អ្វីដែលគួរឱ្យព្រួយបារម្ភមិនមែនត្រឹម ការដំឡើង 25 bps ម្តងនេះទេ ប៉ុន្តែគឺថា តើ  Fed នឹងបន្តដំឡើងទៀតឬអត់

Reuters រាយការណ៍ថា  Fed បានបង្ហាញសញ្ញាថា  borrowing costs អាចត្រូវបានដំឡើងបន្ថែម ដើម្បីទប់ស្កាត់អតិផរណា។

ស្របពេលគ្នា  IMF ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ  2026 ប្រហែល  3% និង អតិផរណាជាមធ្យមប្រហែល  5.6% ដោយថ្លៃថាមពលខ្ពស់ជាកត្តាសំខាន់។ ដូច្នេះ  Fed tightening បន្ថែម អាចមកក្នុងពេលដែលកម្ពុជាកំពុងប្រឈមទាំង កំណើនយឺត និងសម្ពាធអតិផរណា


ថ្ងៃខែឆ្នាំ៖  ១៧ ​ កញ្ញា ឆ្នាំ២០២៦ 
អត្ថបទដោយ៖  Dr. Bora Kea 
Email: [email protected] 
Telegram: https://t.me/drkeabora