⚡️⚡️យន្តហោះដឹកទំនិញ Amazon Prime Air ដែលធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Miami សហរដ្ឋអាមេរិក។

ថ្ងៃខែឆ្នាំ៖០៨ កញ្ញា ឆ្នាំ២០២៦

photo_2026-09-08_09-21-05
✈️យន្តហោះ Boeing 767-33A អាយុ 32 ឆ្នាំ ប្រតិបត្តិការដោយក្រុមហ៊ុន 21 Air សម្រាប់ Amazon Prime Air

យន្តហោះបានហោះមកពី San Juan, Puerto Rico ហើយនៅពេលចុះចត វាបាន រអិលហួសផ្លូវរត់ប្រហែល 1,300 feet (396m)

🚗យន្តហោះបានបុករថយន្តចំនួន 2 គ្រឿងនៅលើដី បណ្តាលឱ្យ មនុស្ស 5 នាក់ស្លាប់ និង 5 នាក់រងរបួស ក្នុងនោះ 3 នាក់ធ្ងន់ធ្ងរ។ អ្នកបើកយន្តហោះ និង Co-pilot បានរស់រានមានជីវិត។

🔎ក្រុម NTSB បានរកឃើញ Black Box 2 គឺ Flight Data Recorder និង Cockpit Voice Recorder ហើយបញ្ជូនទៅ Washington ដើម្បីវិភាគ។

⚠️ NTSB មិនទាន់កំណត់មូលហេតុច្បាស់លាស់ នៃគ្រោះថ្នាក់នៅឡើយ។ ក្រុមអ្នកស៊ើបអង្កេតមានប្រហែល 32 នាក់ កំពុងពិនិត្យភស្តុតាង។
🛬ចំណុចមួយដែល NTSB កំពុងពិនិត្យ គឺ ផ្លូវរត់មិនមាន EMAS (ប្រព័ន្ធសម្ភារៈជួយបញ្ឈប់យន្តហោះដែលរត់ហួសផ្លូវ)។
អាកាសយានដ្ឋានបានបិទផ្លូវរត់ 2 ក្នុងចំណោម 4 ជាបណ្តោះអាសន្ន ខណៈក្រុមការងារកំពុងដកប្រេង និងប្រមូលភស្តុតាង។
សរុប: 👉 ពេលនេះ NTSB កំពុងផ្តោតលើ Black Box + ស្ថានភាពយន្តហោះ + ផ្លូវរត់ + វីដេអូ/រូបភាពពីសាធារណជន ដើម្បីរកមូលហេតុពិតប្រាកដ។ មិនទាន់អាចនិយាយថា កំហុសមកពីអ្នកបើកបរ យន្តហោះ ឬផ្លូវរត់ទេ។

Contact: 081 33 13 11
ថ្ងៃខែឆ្នាំ៖០៨ កញ្ញា ឆ្នាំ២០២៦
Telegram: https://t.me/Dararith3699 
ប្រភព៖Reuters