Apple បញ្ចេញ iPhone 18 Pro, 18 Pro Max និង iPhone Duo ជាផ្លូវការ — Duo ជា iPhone អេក្រង់បត់ដំបូង

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានប្រកាសជាផ្លូវការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោងសហរដ្ឋអាមេរិក) នូវផលិតផល iPhone ជំនាន់ថ្មី រួមមាន iPhone 18 Pro, iPhone 18 Pro Max និង iPhone Duo។ Apple ផ្ទាល់បានបញ្ជាក់ផលិតផលទាំងនេះនៅលើទំព័រ Apple Event របស់ខ្លួន។
ចំណុចដែលទាក់ទាញការចាប់អារម្មណ៍ខ្លាំងបំផុតគឺ iPhone Duo ដែលជា iPhone អេក្រង់បត់ដំបូងបង្អស់របស់ Apple។ វាមាន អេក្រង់ខាងក្នុង 7.6 អ៊ីញ និង អេក្រង់ខាងក្រៅ 5.4 អ៊ីញ អាចបើកកម្មវិធីពីរក្នុងពេលតែមួយ ប្រើឈីប A20 Pro និងគាំទ្រ Apple Pencil។ តម្លៃចាប់ផ្តើមនៅសហរដ្ឋអាមេរិកគឺ $1,999 ខណៈ ការបញ្ជាទិញមុនចាប់ផ្តើមថ្ងៃទី 16 តុលា និង ចេញលក់ថ្ងៃទី 23 តុលា។
ចំណែក iPhone 18 Pro និង iPhone 18 Pro Max ក៏ប្រើឈីប A20 Pro ថ្មី ដែលផលិតលើបច្ចេកវិទ្យា 2nm និងផ្តោតខ្លាំងលើ AI។ កាមេរ៉ាមេ 48MP ត្រូវបានបន្ថែមប្រព័ន្ធ Variable Aperture ខណៈ Siri AI និង Apple Intelligence ត្រូវបានដាក់ជាផ្នែកសំខាន់នៃ iOS 27។ Apple ក៏បន្ថែមបច្ចេកវិទ្យា Apple Reference Image ដើម្បីជួយបញ្ជាក់ភាពត្រឹមត្រូវនៃរូបភាពក្នុងយុគសម័យ AI ផងដែរ។
តម្លៃ iPhone 18 Pro ចាប់ផ្តើមពី $1,199និង iPhone 18 Pro Max ពី $1,299នៅសហរដ្ឋអាមេរិក ដែលកើនឡើង $100 បើធៀបនឹងជំនាន់មុន។ សម្រាប់ម៉ូដែល Pro ការបញ្ជាទិញមុនចាប់ផ្តើមថ្ងៃទី 12 កញ្ញា និង ចេញលក់ជាផ្លូវការនៅថ្ងៃទី 18 កញ្ញា 2026។
ព្រឹត្តិការណ៍នេះក៏មាន សារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ Apple ព្រោះការចូលទីផ្សារ Foldable Smartphone របស់ iPhone Duo ធ្វើឱ្យ Apple ប្រកួតប្រជែងដោយផ្ទាល់ជាមួយ Samsungនិងក្រុមហ៊ុនចិនដូចជា Huawei ដែលបានចូលទីផ្សារទូរស័ព្ទបត់មុនជាច្រើនឆ្នាំ។ Reuters កត់សម្គាល់ថា ការចូលរបស់ Apple អាចជួយរុញ Foldable Phone ពីទីផ្សារតូចមួយទៅកាន់ការប្រើប្រាស់ទូលំទូលាយជាងមុន។
ថ្ងៃខែឆ្នាំ៖ ១០ កញ្ញា ឆ្នាំ២០២៦
អត្ថបទដោយ៖ Dr. Bora Kea
Email: [email protected]
Telegram: https://t.me/drkeabora