Trump ត្រៀមថ្លែងនៅ UN — អ៊ីរ៉ង់ សង្គ្រាមអ៊ុយក្រែន និងសន្តិសុខពិភពលោកស្ថិតនៅកណ្តាលការចាប់អារម្មណ៍

ថ្ងៃខែឆ្នាំ៖ ២២​ កញ្ញា ឆ្នាំ២០២៦

NightNews


ប្រធានាធិបតីអាមេរិក Donald Trump គ្រោងថ្លែងសុន្ទរកថានៅ UN General Assembly នៅទីក្រុង New York ថ្ងៃទី 22 កញ្ញា 2026។ Reuters រាយការណ៍ថា ខ្លឹមសារពេញលេញនៃសុន្ទរកថាមិនទាន់ត្រូវបានបង្ហាញជាមុនទេ ប៉ុន្តែការធ្វើដំណើររបស់លោកកើតឡើងក្នុងបរិបទដែល សង្គ្រាមអាមេរិក–អ៊ីរ៉ង់ និង សង្គ្រាមរុស្ស៊ី–អ៊ុយក្រែន ជាបញ្ហាធំបំផុតពីរក្នុងរបៀបវារៈ។

បញ្ហា អ៊ីរ៉ង់ 🇮🇷 ត្រូវបានគេរំពឹងថានឹងមានទម្ងន់ខ្លាំង។ សង្គ្រាមបានអូសបន្លាយជាច្រើនខែ ប៉ះពាល់ដល់ ការផ្គត់ផ្គង់ថាមពល និង ផ្លូវដឹកជញ្ជូនសំខាន់ៗ ខណៈភាពតានតឹងនៅ Strait of Hormuz និង Bab el-Mandeb បានបន្ថែមសម្ពាធលើ ទីផ្សារប្រេងពិភពលោកTrump ក៏គ្រោងជួបតំណាងពី ប្រទេសឈូងសមុទ្រចំនួនប្រាំមួយ រួមមាន Saudi Arabia, UAE, Qatar, Oman, Bahrain និង Kuwaitដើម្បីពិភាក្សាអំពី សន្តិសុខតំបន់

ចំពោះ Drug Cartels វាជាផ្នែកមួយនៃ គោលនយោបាយសន្តិសុខ របស់រដ្ឋបាល Trump។ កាលពីថ្ងៃទី 15 កញ្ញា សេតវិមានបានបញ្ជាក់ថា Trump បានអំពាវនាវឱ្យប្រទេសដែលពាក់ព័ន្ធនឹង ការផលិត និងដឹកជញ្ជូនគ្រឿងញៀន បង្កើនកិច្ចខិតខំប្រឆាំង ការជួញដូរគ្រឿងញៀន

អ្វីដែលទីផ្សារគួរតាមដាន!

សម្រាប់ Gold 🥇 និង Oil 🛢 ពាក្យសម្ដីរបស់ Trump ទាក់ទងនឹង អ៊ីរ៉ង់ នឹងមានសារៈសំខាន់ជាងគេ។ បើសុន្ទរកថាបង្ហាញពី ការបង្កើនសម្ពាធសកម្មភាពយោធា Geopolitical Risk អាចគាំទ្រ Goldនិងបង្កើន Oil Risk Premium

ផ្ទុយទៅវិញ បើលោកបើកទ្វារច្បាស់លាស់សម្រាប់ ការចរចា US–Iran វាអាចបន្ថយ Safe-Haven Demand និងសម្ពាធលើ តម្លៃប្រេង។ នេះជាការវិភាគសេណារីយ៉ូ មិនមែនជាការព្យាករណ៍ថាទីផ្សារនឹងផ្លាស់ទីក្នុងទិសណាមួយជាក់លាក់ទេ។



ថ្ងៃខែឆ្នាំ៖ ២២​ កញ្ញា ឆ្នាំ២០២៦
អត្ថបទដោយ៖ Dr. Bora Kea
Email: [email protected]
Telegram: https://t.me/drkeabora