អាមេរិកនឹងបន្តដាក់ពន្ធលើប្រទេសក្នុង USMCA ខណៈបញ្ហាជាមួយកាណាដា “កាន់តែធ្ងន់ធ្ងរ” លោក Greer និយាយ

កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើង នឹងមិនបន្តជាតំបន់ពាណិជ្ជកម្មគ្មានពន្ធទៀតទេ
លោក Greer និយាយថា ពន្ធលើដៃគូតំបន់គឺចាំបាច់ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម
អាមេរិក និងម៉ិកស៊ិក ចាប់ផ្តើមចរចាទ្វេភាគីស្តីពីមាតិកាតំបន់ និងពន្ធខាងក្រៅ
ការសងសឹកផ្នែកពាណិជ្ជកម្មរបស់កាណាដា គឺជាបញ្ហាសម្រាប់អាមេរិក

វ៉ាស៊ីនតោន/ម៉ិកស៊ីកូស៊ីធី, Reuters — រដ្ឋបាល Trump មានបំណងបន្តរក្សាពន្ធលើការនាំចូលពីម៉ិកស៊ិក និងកាណាដា។ តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បាននិយាយនៅថ្ងៃអង្គារនេះ ខណៈអាមេរិកចាប់ផ្តើមចរចាដើម្បីកែប្រែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (USMCA)។ លោក Greer បាននិយាយថា អាមេរិកមាន
“បញ្ហាពាណិជ្ជកម្មធ្ងន់ធ្ងរ” ជាមួយកាណាដា មុនពេលចាប់ផ្តើមការចរចាទ្វេភាគីជាមួយម៉ិកស៊ិក ដែលមិនរួមបញ្ចូលកាណាដា។


លោកបាននិយាយថា៖
អាមេរិកនឹងនៅតែមានពន្ធ សូម្បីតែជាមួយប្រទេសដូចម៉ិកស៊ិក ឬប្រទេសផ្សេងៗនៅក្នុងតំបន់របស់យើង ក៏យើងនឹងរក្សាពន្ធដែរ ប្រសិនបើយើងនៅតែមានឱនភាពពាណិជ្ជកម្មធំ។” ការលើកឡើងនេះបង្ហាញថា កិច្ចព្រមព្រៀង USMCA ដែលមានអាយុ
6 ឆ្នាំ នឹងមិនបន្តជាកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្មានពន្ធទៀតឡើយ។ លោកក៏បាននិយាយជាមុនទៅកាន់អ្នកដឹកនាំឧស្សាហកម្មនៅម៉ិកស៊ិកថា ពន្ធលើយានយន្ត និងដែកថែប នឹងបន្តមានក្រោម USMCA ថ្មី។

អ្នកចរចារបស់អាមេរិក និងម៉ិកស៊ិក នឹងជួបគ្នានៅសប្តាហ៍នេះក្នុងទីក្រុងម៉ិកស៊ីកូ ដើម្បីចាប់ផ្តើមការចរចាផ្លូវការលើច្បាប់ប្រភពដើម (rules of origin) និងសន្តិសុខសេដ្ឋកិច្ច។ លោក Greer បាននិយាយថា គាត់ចង់ឲ្យឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយម៉ិកស៊ិកថយចុះ ហើយឲ្យម៉ិកស៊ិកបង្កើនពន្ធលើទំនិញនាំចូលពីក្រៅអាមេរិកខាងជើង។ ទោះបីឱនភាពពាណិជ្ជកម្មទំនិញសរុបរបស់អាមេរិកបានធ្លាក់ចុះជាង 30% កាលពីឆ្នាំមុន មកនៅ 196.9 ពាន់លានដុល្លារ។
ការផ្លាស់ប្តូរច្បាប់ប្រភពដើម ដែលប៉ះពាល់ខ្លាំងដល់វិស័យយានយន្ត និងឧស្សាហកម្ម នឹងមានគោលបំណងលើកទឹកចិត្តឲ្យផលិតកម្មកាន់តែច្រើនកើតឡើងនៅសហរដ្ឋអាមេរិក។

លោក Greer បាននិយាយថា៖
ក្នុងអំឡុងការចរចាទាំងនេះ យើងនឹងពិភាក្សាអំពីច្បាប់ប្រភពដើម ដើម្បីបង្កើនមាតិកាផលិតនៅអាមេរិកក្នុងទំនិញទាំងនេះ។”
លោកក៏បានបន្ថែមថា ប្រសិនបើម៉ិកស៊ិក និងប្រទេសផ្សេងៗក្នុងតំបន់ អាចយល់ព្រមបង្កើនពន្ធលើទំនិញពីខាងក្រៅ
នោះវានឹងធ្វើឲ្យងាយស្រួលក្នុងការផ្តល់អត្ថប្រយោជន៍ពន្ធពិសេសដល់ដៃគូក្នុងតំបន់។ 
នៅចុងក្រោយ សម្រាប់ហេតុផលសន្តិសុខជាតិ ខ្ញុំចង់ឲ្យខ្សែសង្វាក់ផ្គត់ផ្គង់របស់យើង មកពីតំបន់នេះផ្ទាល់ ពោលគឺអាមេរិកខាងជើង។”

អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 27 ឧសភា 2026
ប្រភព៖ Reuter 

Tags :
Share This :

Y.A.I Trading Co.,Ltd is registered in Cambodia with its registered office at Exchange Square, 14th Floor, Street 106, Sangkat Wat Phnom, Khan Daun Penh, Phnom Penh, Cambodia. Derivative Broker License No. 033

Phone: +855 99 777 495 | Email: [email protected]

CFDs are complex financial instruments traded on margin. Trading CFDs carries a high level of risk and may not be suitable for all investors. Please ensure that you understand the risks involved as you may lose all your invested capital. Past performance of CFDs is not a reliable indicator of future performance. Most CFDs have no set maturity date and a CFD position matures on the date an open position is closed. Please read our ‘Risk Disclosure Notice’. When trading CFDs with YAI, you are merely trading on the outcome of a financial instrument and therefore do not take delivery of any underlying instrument, nor are you entitled to any dividends payable or any other benefits related to the same.

Y.A.I Trading Co.,Ltd does not offer Contracts for Difference to residents out of Cambodia.

Copyright © 2022 yaitrading.com.kh. All rights reserved

kmKH