តម្លៃមាសធ្លាក់ចុះ ខណៈភាពតានតឹងឡើងវិញរវាងអាមេរិក និងអ៊ីរ៉ង់ បន្ថយក្តីសង្ឃឹមសន្តិភាព និងបង្កភាពមិនច្បាស់លាស់លើទិសដៅអត្រាការប្រាក់

• តម្លៃប្រេង Brent កើនឡើង បន្ទាប់ពីការវាយប្រហារយោធារបស់អាមេរិកលើអ៊ីរ៉ង់
លោក Rubio និយាយថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់អាចចំណាយពេលប៉ុន្មានថ្ងៃ
• UBS កាត់បន្ថយគោលដៅតម្លៃមាសចុងឆ្នាំចុះ 5,500

ថ្ងៃទី 26 ខែឧសភា (Reuters) — តម្លៃមាសបានធ្លាក់ចុះនៅថ្ងៃអង្គារ ដោយសារការព្រួយបារម្ភអំពីអតិផរណាខ្ពស់
បន្ទាប់ពីភាពតានតឹងឡើងវិញរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជំរុញឲ្យតម្លៃប្រេង
Brent កើនឡើង និងធ្វើឲ្យទស្សនវិស័យអត្រាការប្រាក់របស់អាមេរិកកាន់តែមិនច្បាស់លាស់។ មាស Spot បានធ្លាក់ចុះ 1.1% មកនៅ 4,522.50
អ្នកវិភាគ Ricardo Evangelista របស់ ActivTrades បាននិយាយថា៖
ភាពមិនច្បាស់លាស់នេះបានជំរុញឲ្យតម្លៃប្រេងកើនឡើង ដែលបង្កើនការព្រួយបារម្ភអំពីអតិផរណា និងពង្រឹងការរំពឹងថា ធនាគារកណ្ដាលអាមេរិក (Fed) នឹងប្រកាន់ជំហរតឹងរ៉ឹងបន្ថែមទៀត ដែលក្លាយជាសម្ពាធអវិជ្ជមានលើមាសដែលមិនផ្តល់ផលចំណេញ (non-yielding gold)។” 
លោកបន្តថា៖ ទិសដៅដែលងាយកើតឡើងបំផុតសម្រាប់តម្លៃមាសនៅពេលនេះ គឺបន្តធ្លាក់ចុះ… ពាណិជ្ជករនឹងផ្តោតលើកិច្ចពិភាក្សារវាងអាមេរិក និងអ៊ីរ៉ង់ ខណៈក៏រង់ចាំទិន្នន័យអតិផរណា PCE របស់អាមេរិកផងដែរ។”

តម្លៃប្រេង Brent បានកើនឡើងខ្លាំង បន្ទាប់ពីយោធាអាមេរិកបានវាយប្រហារនៅក្នុងអ៊ីរ៉ង់ ដែលបានបន្ថយក្តីសង្ឃឹមថា
ជម្លោះនៅមជ្ឈិមបូព៌ានឹងអាចដោះស្រាយបានឆាប់រហ័ស។ 
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយនៅថ្ងៃអង្គារថា ការចរចាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ អាច “ចំណាយពេលប៉ុន្មានថ្ងៃ”។

តម្លៃប្រេងឆៅខ្ពស់ អាចជំរុញអតិផរណា និងធ្វើឲ្យអត្រាការប្រាក់នៅកម្រិតខ្ពស់យូរជាងមុន។ ទោះបីមាសត្រូវបានចាត់ទុកថាជាទ្រព្យការពារអតិផរណាក៏ដោយ ប៉ុន្តែអត្រាការប្រាក់ខ្ពស់ជាទូទៅ នឹងដាក់សម្ពាធលើមាស ដែលមិនផ្តល់ផលចំណេញ។

ទីផ្សារកំពុងវាយតម្លៃថា Fed អាចដំឡើងអត្រាការប្រាក់ម្តងទៀតមុនចុងឆ្នាំ ដោយមានប្រហែល 41% សម្រាប់ការដំឡើង 25 basis points នៅខែធ្នូ នេះបើយោងតាមឧបករណ៍ FedWatch របស់ CME Group
 
វិនិយោគិនកំពុងរង់ចាំទិន្នន័យ Personal Consumption Expenditures (PCE) របស់អាមេរិកសម្រាប់ខែមេសា
ដែលនឹងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ដើម្បីស្វែងរកសញ្ញាបន្ថែមអំពីគោលនយោបាយរូបិយវត្ថុរបស់អាមេរិក។


ក្នុងពេលជាមួយគ្នា UBS បានកាត់បន្ថយគោលដៅតម្លៃមាសចុងឆ្នាំរបស់ខ្លួនចុះ 5,500 ដោយសារហានិភ័យបន្តពីអត្រាផលទុន (yield) និងប្រាក់ដុល្លារខ្ពស់។
ទោះជាយ៉ាងណា UBS បានបញ្ជាក់ថា៖
បំណុលសកលខ្ពស់ ការខ្វះខាតថវិកាបន្តរបស់អាមេរិក និងនិន្នាការបន្តនៃការបំបែកទុនបម្រុង (reserve diversification) នឹងនៅតែគាំទ្រដល់ទ្រព្យរឹង (hard assets) ជាពិសេសនៅពេលតម្លៃប្រេងអាចធ្លាក់ស្រាលវិញនៅចុងឆ្នាំ។”

អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 26 ឧសភា 2026
ប្រភព៖ Reuter

Tags :
Share This :

Y.A.I Trading Co.,Ltd is registered in Cambodia with its registered office at Exchange Square, 14th Floor, Street 106, Sangkat Wat Phnom, Khan Daun Penh, Phnom Penh, Cambodia. Derivative Broker License No. 033

Phone: +855 99 777 495 | Email: [email protected]

CFDs are complex financial instruments traded on margin. Trading CFDs carries a high level of risk and may not be suitable for all investors. Please ensure that you understand the risks involved as you may lose all your invested capital. Past performance of CFDs is not a reliable indicator of future performance. Most CFDs have no set maturity date and a CFD position matures on the date an open position is closed. Please read our ‘Risk Disclosure Notice’. When trading CFDs with YAI, you are merely trading on the outcome of a financial instrument and therefore do not take delivery of any underlying instrument, nor are you entitled to any dividends payable or any other benefits related to the same.

Y.A.I Trading Co.,Ltd does not offer Contracts for Difference to residents out of Cambodia.

Copyright © 2022 yaitrading.com.kh. All rights reserved

kmKH