ការវិភាគបែបសង្ខេបនៃហាងឆេងមាសសម្រាប់សប្តាហ៍មុន (២៣ - ២៧ កញ្ញា ២០២៤)
ទាក់ទងទៅនឹងតម្លៃមាស យើងឃើញថា កាលពីសប្តាហ៍មុននេះ ជារួម ហាងឆេងមាសគឺមានការកើនឡើង តាំងពីតម្លៃ 2614 រហូតដល់តម្លៃខ្ពស់បំផុតក្នុងកំណត់ត្រាថ្មី នៅតម្លៃ 2685 ដែលមានទំហំកំណើនរហូតដល់ លើសពី 70 ដុល្លារក្នុងមួយអោន ។ ឥឡូវនេះតម្លៃមាសបានរត់ ក្នុងតម្លៃស្ថិរភាព ចន្លោះពី ទម្រតម្លៃ 2650 ទៅ ពិតានតម្លៃ 2685 ដោយនៅតែរក្សាកំនើនតម្លៃខ្ពស់ដដែល ហើយរត់ប៉ប្រះលើខ្សែមេ SMA200 បើមើលតាម Timeframe M30 ដែលបង្ហាញពីទំនោរទីផ្សារកំណើន Bull Market នៅតែរឹងមាំ។
ទោះជាយ៉ាងណាក្នុងសប្តាហ៍ថ្មី យើងឃើញថា មានទិន្នន័យសេដ្ឋកិច្ចរបស់សហ សំខាន់ៗជាច្រើន ដែលមានឥទ្ធិពលដល់ទៅបម្រែបម្រួលហាងឆេងមាស ដូចជា
– ការឡើងថ្លែងសន្ទរកថា របស់លោក Jerome Powell ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ
–ការប្រកាសទិន្នន័យរបាយការណ៍ទាក់ទង Manufacturing PMI និង Service PMI នៅថ្ងៃអង្គារ៍ និងថ្ងៃព្រហ
– ចុងក្រោយ ជាទិន្នន័យសំខាន់បំផុត នោះគឺរបាយការណ៍ការងារ Non-Farm Payroll ដែលប្រកាស នៅយប់ថ្ងៃសុក្រ
មូលហេតុធំៗដែលបានរុញឲ្យតម្លៃមាស កើនឡើងយើងអាចសង្ខេបជារួមដូចខាងក្រោម
សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក CONSUMER CONFIDENCE បានធ្លាក់ចុះច្រើនបំផុត ក្នុងរយៈពេល 3 ឆ្នាំចុងក្រោយនេះពីអត្រា 105.6 សម្រាប់ខែ សីហា មកដល់អត្រាត្រឹមតែ 98.7 សម្រាប់ខែកញ្ញានេះ ។
ក្រៅពីនេះ ការព្រួយបារម្ភអំពីទីផ្សារការងារក៏ កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការទម្លាក់អត្រាការប្រាក់ចំនួន50 ភាគរយពិន្ទុគោល របស់ហ្វេត កំសោយនៃតម្លៃលុយដុល្លារកាន់តែច្រើនទៅៗ រួមទាំងក្តីបារម្ភពីជម្លោះប្រដាប់អាវុធនៅមជ្ឈឹមបូព៌ា សុទ្ធតែផ្តល់ជាកម្លាំងចលករ ជម្រុញតម្លៃមាសឲ្យកើនកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃជាលំដាប់។
លោក Bob Haberkorn អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់ប្រចាំក្រុមហ៊ុន RJO FUTURES បានមានប្រសាសន៍ថា: កំណើនហាងឆេងមាសនាពេលបច្ចុប្បន្ននេះយ៉ាងខ្លាំងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កត្តាចំបងបំផុតគឺដោយសារតែ
” ការព្រួយបារម្ភដ៏ខ្លាំងក្លា ចំពោះហានិភ័យនៅមជ្ឈិមបូព៌ា ដែលអ៊ីរ៉ង់អាចនឹងចាត់វិធានការប្រដាប់អាវុធបន្ថែមទៀត ក្នុងជម្លោះដ៏ក្តៅគគុកនេះ ហេតុនេះហើយទើប ខ្ញុំគិតថាយើងនឹងឃើញ ពីការ កើនឡើងនូវតម្លៃហាង ឆេងមាស បន្តទៀត ដែលអាចឈានទៅដល់កម្រិតខ្ពស់ថ្មីផ្សេងទៀតក្នុងពេលឆាប់ៗនេះ”។
មេដឹកនាំចលនាហេសបូឡា ហាសាន់ ណាស្រាឡា Sayyed Hassan Nasrallah បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើភាគខាងត្បូងក្រុងបេរ៉ូត កាលពីល្ងាចថ្ងៃសុក្រទី ២៧កញ្ញា ២០២៤។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក ណាដាវ ស្ហូស្ហានី តាមបណ្តាញសង្គម X។ បន្តិចក្រោយមក កាពីទែន ដាវីដ អាវ្រាហាម អ្នកនាំពាក្យយោធាអ៊ីស្រាអែលម្នាក់ទៀត បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងAFP ថាអ៊ីស្រាអែលកម្ចាត់ប្រមុខហេសបូឡាបានហើយ។
ប្រភពស្និទ្ធនឹងចលនាការពារអ៊ីរ៉ង់មួយ បានអះអាងនៅព្រឹកថ្ងៃសៅរ៍ទី ២៨កញ្ញានេះថា “ដាច់ទំនាក់ទំនង”ជាមួយលោកហាសាន់ ណាស្រាឡា តាំងពីល្ងាចថ្ងៃសុក្រមក។ ក្នុងអំឡុងពេល១៥ម៉ោងក្រោយការវាយប្រហារអ៊ីស្រាអែលលើទីស្នាក់ការដ៏ធំរបស់ចលនានៅជាយក្រុងបេរ៉ូតប្រទេសលីបង់ សត្រូវសួរពូជរបស់អ៊ីស្រាអែល ហេសបូឡា គ្មានចេញសេចក្តីប្រកាសជាផ្លូវការអ្វីសោះ ទាក់ទងនឹងជោគវាសនារបស់ប្រមុខដឹកនាំរបស់ខ្លួន។
តាំងពីថ្ងៃចន្ទទី២៣កញ្ញាមក ការវាយប្រហារអ៊ីស្រាអែលលើលីបង់ បានសម្លាប់មនុស្សអស់ជាង៧០០នាក់ ភាគច្រើនជាស៊ីវិល និងជាង១៥០០នាក់ គិតក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ពោលគឺច្រើនជាងសង្គ្រាម៣៣ថ្ងៃរវាងអ៊ីស្រាអែលនិងហេសបូឡាកាលពីឆ្នាំ២០០៦ទៅទៀត៕
អ្នកវិភាគបានចង្អុលបង្ហាញថា ខណៈដែលទីផ្សារកំពុងរំពឹងគិតថា Federal Reserve និងបណ្តាធនាគារ
កណ្តាលពិភពលោកធំៗ នឹងកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនាពេលអនាគត នោះតម្លៃមាសអាចនឹងបន្តកើនឡើងកាន់តែខ្ពស់ ទោះបីជាការវិភាគបែបបច្ចេកទេស បានឲ្យឃើញថា ឥឡូវនេះ “កម្រិតនៃការទិញលើស” ហាក់ដូចជា កំពុងតែកើតឡើងក៏ដោយ ។
លោក PHILLIP STREIBLE ប្រធានអ្នកយុទ្ធសាស្រ្តទីផ្សារនៃក្រុមហ៊ុន BLUE LINE Futures បាននិយាយថា តម្លៃមាសអាចនឹងហក់ឡើងដល់ 3,000 ដុល្លារ នៅឆ្នាំនេះ ដោយសារតែភាពតានតឹងនៅមជ្ឈិមបូព៌ាអាចកាន់តែខ្លាំង ស្ថានភាពថមថយនៃទីផ្សារការងារអាចនឹងបន្ត រួមទាំង ភាគរយខ្ពស់នៃការបន្តកាត់អត្រាការប្រាក់របស់ធនាគារកណ្តាល ជាពិសេស ក៏រួមមានទាំងប្រទេសចិន ផងដែរ។
ចំពោះសន្ទស្សន៍លុយដុល្លារវិញ កាលពីម្សិលមិញ យើងឃើញថា វាស្ថិតនៅក្នុងរបត់តម្លៃស្ថិរភាព ដោយរត់នៅក្នុងចន្លោះ ពិតានតម្លៃ 101.153 និងទម្រតម្លៃ 100.158 ដោយរត់នៅក្រោមខ្សែមេ SMA200 ដែលនេះបង្ហាញពីភាគរយនៃកំសោយលុយដុល្លារនៅតែខ្ពស់ នឹងអាចធ្លាក់ចុះ ប្រសិនបើទិន្នន័យក្នុងសប្តាហ៍នេះ បានប្រកាសឃើញថា មានភាពមិនល្អប្រសើរជាងការរំពឹងទុក ។
បំរែបំរួលតម្លៃ ក្នុងទំនោរបែបនេះ គឺភាគច្រើនស្ថិតនៅក្នុងសណ្ឋានចម្អែតក្នុងរបត់តម្លៃធ្លាក់ Distribution Zone។
⭐️⭐️⭐️ Contact Us – អាជ្ញាប័ណ្ណឈ្មួញជើងសារឧបករណ៍និស្សន្ទ ចុះបញ្ជី លេខ 033 ទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា ⭐️⭐️⭐️
🏢 Exchange Square, 14th Fl, St 106, Wat Phnom, Phnom Penh Cambodia.
☎️Hotline: +855 99 777 495
📧 Email: [email protected]
💻Website: https://yaitrading.com.kh/
Y.A.I Trading Co.,Ltd is registered in Cambodia with its registered office at Exchange Square, 14th Floor, Street 106, Sangkat Wat Phnom, Khan Daun Penh, Phnom Penh, Cambodia. Derivative Broker License No. 033
Phone: +855 99 777 495 | Email: [email protected]
CFDs are complex financial instruments traded on margin. Trading CFDs carries a high level of risk and may not be suitable for all investors. Please ensure that you understand the risks involved as you may lose all your invested capital. Past performance of CFDs is not a reliable indicator of future performance. Most CFDs have no set maturity date and a CFD position matures on the date an open position is closed. Please read our ‘Risk Disclosure Notice’. When trading CFDs with YAI, you are merely trading on the outcome of a financial instrument and therefore do not take delivery of any underlying instrument, nor are you entitled to any dividends payable or any other benefits related to the same.
Copyright © 2022 yaitrading.com.kh. All rights reserved