អ៊ីរ៉ង់ និង អេមីរ៉ាតអារ៉ាប់រួម (UAE) ប៉ះទង្គិចគ្នាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS

ឌូបៃ, (Reuters) – រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានចោទប្រកាន់សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) ថា បានចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសរបស់ខ្លួន ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុម BRICS

ការប៉ះទង្គិចពាក្យសម្ដីនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពី UAE បានបដិសេធសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល
Benjamin Netanyahu ដែលបាននិយាយថា លោកបានទៅទស្សនកិច្ចប្រទេសនៅតំបន់ឈូងសមុទ្រនោះ ក្នុងអំឡុងសង្គ្រាមអ៊ីរ៉ង់។  ចំពោះរឿងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានឆ្លើយតបរួចហើយ ដោយនិយាយថា៖

«
អ្នកដែលសហការជាមួយអ៊ីស្រាអែល ដើម្បីបង្កភាពបែកបាក់ នឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន»

«
ខ្ញុំមិនបានបញ្ជាក់ឈ្មោះ UAE នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្ញុំនៅក្នុងកិច្ចប្រជុំ (BRICS) ទេ ដើម្បីរក្សាឯកភាព។ ប៉ុន្តែការពិតគឺ UAE បានចូលរួមដោយផ្ទាល់ក្នុងការឈ្លានពានប្រឆាំងនឹងប្រទេសរបស់ខ្ញុំ។ នៅពេលការវាយប្រហារចាប់ផ្តើម ពួកគេមិនទាំងបានចេញសេចក្តីថ្កោលទោសផង»។ នេះជាសម្តីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ដែលត្រូវបានសារព័ត៌មានរដ្ឋអ៊ីរ៉ង់ដកស្រង់កាលពីថ្ងៃព្រហស្បតិ៍ ជាការឆ្លើយតបទៅនឹងមតិយោបល់របស់តំណាងអេមីរ៉ាត។ សារព័ត៌មានរដ្ឋអ៊ីរ៉ង់មិនបានបញ្ជាក់ថា តំណាងអេមីរ៉ាតបាននិយាយអ្វីខ្លះនោះទេ។

យោងតាមសេចក្តីរាយការណ៍ លោក អារ៉ាក់ជី (Araqchi) បានអះអាងថា មូលដ្ឋានទ័ពអាមេរិក និងសម្ព័ន្ធភាពជាមួយអ៊ីស្រាអែល មិនបានផ្តល់សន្តិសុខដល់ United Arab Emirates ទេ ហើយប្រទេសនេះគួរតែពិចារណាឡើងវិញអំពីគោលនយោបាយរបស់ខ្លួនចំពោះ Iran

 
«យើងត្រូវរស់នៅក្បែរគ្នាដោយសន្តិភាព ហើយនេះតម្រូវឱ្យមានទំនាក់ទំនងដោយសន្តិវិធី និងការយល់ច្បាស់ពេញលេញរវាងប្រទេសទាំងពីរ» លោក អារ៉ាក់ជី បានបន្ថែម។

សង្គ្រាមជាមួយ Iran បានចាប់ផ្តើមនៅថ្ងៃទី 28 ខែកុម្ភៈ ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និង Israel លើអ៊ីរ៉ង់ ខណៈដែលទីក្រុង Tehran បានឆ្លើយតបដោយបាញ់មីស៊ីល និងយន្តហោះដ្រូនទៅកាន់មូលដ្ឋានទ័ពអាមេរិក និងគោលដៅផ្សេងៗនៅក្នុងបណ្តាប្រទេស។

អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 15 ឧសភា 2026
ប្រភព៖ Reuter

Tags :
Share This :

Y.A.I Trading Co.,Ltd is registered in Cambodia with its registered office at Exchange Square, 14th Floor, Street 106, Sangkat Wat Phnom, Khan Daun Penh, Phnom Penh, Cambodia. Derivative Broker License No. 033

Phone: +855 99 777 495 | Email: [email protected]

CFDs are complex financial instruments traded on margin. Trading CFDs carries a high level of risk and may not be suitable for all investors. Please ensure that you understand the risks involved as you may lose all your invested capital. Past performance of CFDs is not a reliable indicator of future performance. Most CFDs have no set maturity date and a CFD position matures on the date an open position is closed. Please read our ‘Risk Disclosure Notice’. When trading CFDs with YAI, you are merely trading on the outcome of a financial instrument and therefore do not take delivery of any underlying instrument, nor are you entitled to any dividends payable or any other benefits related to the same.

Y.A.I Trading Co.,Ltd does not offer Contracts for Difference to residents out of Cambodia.

Copyright © 2022 yaitrading.com.kh. All rights reserved

en_USEN