ភាពតានតឹងផ្ទុះឡើងវិញ ប៉ុន្តែលោក Trump អះអាងថាបទឈប់បាញ់នៅតែមានសុពលភាព

វ៉ាស៊ីនតោន / កៃរ៉ូ ថ្ងៃទី 8 ខែឧសភា (Reuters) — កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានប៉ះទង្គិចគ្នាឡើងវិញនៅតំបន់ឈូងសមុទ្រ ខណៈប្រទេសអារ៉ាប់រួម (UAE) ក៏រងការវាយប្រហារឡើងវិញផងដែរ ដែលបានបង្កការព្រួយបារម្ភថា បទឈប់បាញ់ដែលមានរយៈពេលជាងមួយខែកន្លងមក អាចនឹងបរាជ័យ។

ការប៉ះទង្គិចនេះបានកើតឡើង ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងរង់ចាំការឆ្លើយតបពីអ៊ីរ៉ង់លើសំណើសន្តិភាពថ្មី ដើម្បីបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមពីការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី 28 ខែកុម្ភៈ។

លោក Donald Trump បានបញ្ជាក់ថា នាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកចំនួន 3 គ្រឿង ត្រូវបានវាយប្រហារខណៈកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេង និងឧស្ម័ន LNG សំខាន់បំផុតមួយរបស់ពិភពលោក។

លោក Trump បានសរសេរនៅលើ Truth Social ថា៖

នាវាពិឃាតអាមេរិក 3 គ្រឿងបានឆ្លងកាត់ច្រក Hormuz ដោយជោគជ័យ ទោះស្ថិតក្រោមការបាញ់ប្រហារក៏ដោយ។ មិនមានការខូចខាតលើនាវាអាមេរិកទេ ប៉ុន្តែភាគីវាយប្រហារអ៊ីរ៉ង់បានរងការខូចខាតយ៉ាងខ្លាំង”។

បន្ទាប់មក លោក Trump បានប្រាប់អ្នកសារព័ត៌មានថា បទឈប់បាញ់នៅតែមានសុពលភាព ហើយព្យាយាមបន្ថយភាពធ្ងន់ធ្ងរនៃហេតុការណ៍នេះ។

ជាផ្នែកឆ្លើយតប អ៊ីរ៉ង់បានចោទថា អាមេរិកបានរំលោភបទឈប់បាញ់ ដោយវាយប្រហារលើនាវាដឹកប្រេងអ៊ីរ៉ង់ និងតំបន់ស៊ីវិលនៅកោះ Qeshm និងតំបន់ឆ្នេរសមុទ្រជិតខាង។ អ៊ីរ៉ង់បានអះអាងថា ខ្លួនបានវាយតបលើនាវាយោធាអាមេរិកនៅភាគខាងកើតច្រក Hormuz និងភាគខាងត្បូងកំពង់ផែ Chabahar


📊 Market Impact (ផលប៉ះពាល់ទីផ្សារ)

🥇 Gold
📈 ឡើងវិញ (safe-haven demand កើនឡើង)
ទីផ្សារភ័យខ្លាចពី ceasefire collapse

🛢 Oil
📈 ឡើងខ្លាំង
• Hormuz tension = supply risk

📉 Stocks
📉 សម្ពាធឡើងវិញ
• Risk-off sentiment
ត្រលប់មកវិញ

💵 USD
📈 ឡើង (safe-haven flow)


អត្ថបទដោយ៖ Y.A.I 
ប្រភព៖ Reuters
ថ្ងៃខែឆ្នាំ៖ 08 ឧសភា 2026

Tags :
Share This :

Y.A.I Trading Co.,Ltd is registered in Cambodia with its registered office at Exchange Square, 14th Floor, Street 106, Sangkat Wat Phnom, Khan Daun Penh, Phnom Penh, Cambodia. Derivative Broker License No. 033

Phone: +855 99 777 495 | Email: [email protected]

CFDs are complex financial instruments traded on margin. Trading CFDs carries a high level of risk and may not be suitable for all investors. Please ensure that you understand the risks involved as you may lose all your invested capital. Past performance of CFDs is not a reliable indicator of future performance. Most CFDs have no set maturity date and a CFD position matures on the date an open position is closed. Please read our ‘Risk Disclosure Notice’. When trading CFDs with YAI, you are merely trading on the outcome of a financial instrument and therefore do not take delivery of any underlying instrument, nor are you entitled to any dividends payable or any other benefits related to the same.

Y.A.I Trading Co.,Ltd does not offer Contracts for Difference to residents out of Cambodia.

Copyright © 2022 yaitrading.com.kh. All rights reserved

en_USEN