Trump ដាក់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ US–Saudi ទៅសភា៖ តើ Gold និង Oil នឹងទៅណា?

ថ្ងៃខែឆ្នាំ៖ ២៦​ សីហា ឆ្នាំ២០២៦

photo_2026-08-26_11-31-09
🟢លោក Donald Trump បានបញ្ជូន កិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរស៊ីវិលរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត ទៅកាន់សភាអាមេរិក ដើម្បីពិនិត្យអនុម័ត។ ប៉ុន្តែ Trump បញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងដំណើរការ លុះត្រាតែ Saudi Arabia ព្រមធ្វើទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល។ 
ចំណុចសំខាន់ៗ៖
អាមេរិកនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកនាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលទៅ Saudi Arabia
⚛️ គម្រោងអាចរួមមានរ៉េអាក់ទ័រ AP1000 ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ និងអាចជាអត្ថប្រយោជន៍ធំសម្រាប់ Westinghouse
Trump ចង់ឱ្យ Saudi Arabia ចូលរួមក្នុង Abraham Accords និងទទួលស្គាល់អ៊ីស្រាអែល មុនពេលកិច្ចព្រមព្រៀងនុយក្លេអ៊ែរចូលជាធរមាន។
Saudi Arabia វិញចង់បាន ផ្លូវដែលមិនអាចត្រឡប់ក្រោយទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីន មុនពេលទទួលស្គាល់អ៊ីស្រាអែល។
⚠️ អ្នកជំនាញខ្លះព្រួយបារម្ភ ព្រោះកិច្ចព្រមព្រៀងមិនបានហាមឃាត់ច្បាស់លាស់លើការបង្កើនកម្រិតអ៊ុយរ៉ានីញ៉ូម ឬការកែច្នៃសំណល់នុយក្លេអ៊ែរ ដែលអាចមានហានិភ័យក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
🏛 សភាអាមេរិកមានពេល 90 ថ្ងៃប្រជុំ ដើម្បីពិនិត្យ និងជំទាស់។ ប្រសិនបើមិនមានការជំទាស់ កិច្ចព្រមព្រៀងអាចចូលជាធរមាន។
📊 ផលប៉ះពាល់លើទីផ្សារ
បើ US–Saudi–Israel rapprochement មានការរីកចម្រើន geopolitical risk នៅមជ្ឈិមបូព៌ាអាចថយចុះ ដែលអាចជាសម្ពាធលើ Gold និង Oil
ប៉ុន្តែ បើ Saudi Arabia មិនព្រមទទួលស្គាល់ Israel ឬការចរចាបរាជ័យ  ភាពតានតឹងអាចបន្ត ហើយអាចជួយគាំទ្រ Gold ក្នុងនាមជា safe-haven asset

🧑‍💼 អត្ថបទដោយ៖ សរដារ៉ារិទ្ធ
☎️Contact: 081 33 13 11
Telegram: https://t.me/Dararith3699 ថ្ងៃខែឆ្នាំ៖២6/សីហា/ឆ្នាំ២០២៦
ប្រភព៖Reuters