Trump Approval ធ្លាក់ដល់ 33% — សញ្ញាអ្វីសម្រាប់ Gold & Forex?

Reuters — Trump Approval ធ្លាក់មក 33%
តាមការស្ទង់មតិ Reuters/Ipsos ថ្មីបំផុត ចេញផ្សាយថ្ងៃទី 17 សីហា 2026 កម្រិតគាំទ្រការងាររបស់ប្រធានាធិបតី Donald Trump បានធ្លាក់មកត្រឹម 33% ដែលជាកម្រិតទាបបំផុតក្នុងអាណត្តិបច្ចុប្បន្នរបស់គាត់។
មូលហេតុសំខាន់ៗ៖
សង្គ្រាមអាមេរិក–អ៊ីរ៉ង់ កំពុងបន្តយូរ ហើយប្រជាជនអាមេរិកជាច្រើនបារម្ភថា វានឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ប្រហែល 80%នៃអ្នកស្ទង់មតិជឿថា សង្គ្រាមនឹងអូសបន្លាយ។
⛽️តម្លៃប្រេង និងសាំងឡើងថ្លៃ ដោយសារជម្លោះបានប៉ះពាល់ដល់ពាណិជ្ជកម្មប្រេងពិភពលោក និងបង្កើនបន្ទុកលើគ្រួសារអាមេរិក។
💰បញ្ហាតម្លៃរស់នៅ និងសេដ្ឋកិច្ច កំពុងក្លាយជាចំណុចសំខាន់ដែលធ្វើឱ្យការគាំទ្រ Trump ចុះខ្សោយ។
-មានតែប្រហែល 20% ប៉ុណ្ណោះដែលគិតថា សង្គ្រាមជាមួយអ៊ីរ៉ង់ “មានតម្លៃ” ក្នុងការធ្វើ។ សូម្បីតែអ្នកគាំទ្រ Republican ក៏មានតែប្រហែលពាក់កណ្តាលប៉ុណ្ណោះដែលយល់បែបនេះ។
🗳ផលប៉ះពាល់ដល់ការបោះឆ្នោត
ការធ្លាក់ចុះនៃប្រជាប្រិយភាពនេះអាចជាបញ្ហាសម្រាប់ Republican Party នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ (Midterm Elections) ខែវិច្ឆិកា។
ជាពិសេស លើបញ្ហា សេដ្ឋកិច្ច និង Cost of Livingអ្នកបោះឆ្នោតកំពុងផ្តល់អាទិភាពទៅខាង Democrats ច្រើនជាងមុន ខណៈ Republican នៅតែមានអត្ថប្រយោជន៍បន្តិចលើបញ្ហាអន្តោប្រវេសន៍។
📊ចំណុចសំខាន់សម្រាប់ Forex / Gold
សម្រាប់អ្នក Trade XAUUSD / Forex ព័ត៌មាននេះគួរតាមដាន ព្រោះការធ្លាក់ចុះនៃការគាំទ្រ Trump + ភាពមិនប្រាកដប្រជាពីសង្គ្រាមអ៊ីរ៉ង់ អាចបង្កើន Market Uncertainty។
ជាទូទៅ៖
Geopolitical Risk ↑→ Safe-haven demand ↑→ Gold អាចមានសម្ពាធឡើង
ខណៈតម្លៃប្រេងខ្ពស់អាចបង្កើនសម្ពាធអតិផរណា និងធ្វើឱ្យទីផ្សាររំពឹងពីគោលនយោបាយ Fed ផងដែរ។
Phone Contact: 081 33 13 11
Telegram: https://t.me/Dararith3699 ថ្ងៃខែឆ្នាំ៖១៨/សីហា/ឆ្នាំ២០២៦
ប្រភព៖Reuters