Trump រំពឹងថា «តម្លៃប្រេងនឹងធ្លាក់ខ្លាំង» ប្រសិនបើសង្គ្រាមជាមួយអ៊ីរ៉ង់បញ្ចប់

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោករំពឹងថា តម្លៃប្រេងអាចធ្លាក់ចុះយ៉ាងខ្លាំង នៅពេលជម្លោះរវាង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បញ្ចប់ ដោយលោកបានចង្អុលបង្ហាញថា លំហូរប្រេងតាមច្រកសមុទ្រ Hormuzកំពុងមានភាពប្រសើរឡើង។
លោក Trump បានលើកឡើងថា ការដឹកជញ្ជូនប្រេងឆ្លងកាត់ Strait of Hormuz បានកើនឡើង ហើយលោករំពឹងថា ការកើនឡើងនៃការផ្គត់ផ្គង់ រួមជាមួយការបញ្ចប់សង្គ្រាម អាច បន្ថយសម្ពាធលើតម្លៃប្រេងពិភពលោក។
🤝 US–Iran អាចបន្តចរចាសប្តាហ៍នេះ
យោងតាមសេចក្តីរាយការណ៍ លោក Trump ក៏បានបង្ហាញក្តីរំពឹងថា អ្នកចរចារបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចបន្តកិច្ចពិភាក្សាឡើងវិញក្នុងសប្តាហ៍នេះ បន្ទាប់ពី សំណើបទឈប់បាញ់ និងការបើក ច្រកសមុទ្រ Hormuz នៅតែមិនទាន់ឈានដល់កិច្ចព្រមព្រៀង។
ទោះជាយ៉ាងណា ហានិភ័យយោធាមិនទាន់បាត់ទេ។ លោក Trump មិនបានដកចេញពីការពិចារណានូវលទ្ធភាពនៃ សកម្មភាពយោធាបន្ថែមប្រឆាំងអ៊ីរ៉ង់ ប្រសិនបើកិច្ចចរចាមិនទទួលបានលទ្ធផល។
📊អ្វីដែលទីផ្សារកំពុងមើល៖
🛢️Oil: បើមាន បទឈប់បាញ់ និង Hormuz វិលត្រឡប់ទៅដំណើរការធម្មតា កាន់តែច្រើន →Supply Risk Premium អាចថយចុះ→ បង្កសម្ពាធលើ តម្លៃប្រេង។
🥇Gold: បើ US–Iran ឈានទៅរកកិច្ចព្រមព្រៀង → Geopolitical Risk និង Safe-Haven Demand អាចថយចុះ → មាសអាចរងសម្ពាធ។ ប៉ុន្តែបើ ការចរចាបរាជ័យ ឬមានការវាយប្រហារថ្មី →ហានិភ័យអាចកើនឡើងវិញ។
📉Inflation: បើ តម្លៃប្រេងធ្លាក់ជាបន្តបន្ទាប់ វាអាចជួយបន្ថយ សម្ពាធអតិផរណា ដែលជាកត្តាសំខាន់សម្រាប់ការសម្រេច គោលនយោបាយអត្រាការប្រាក់របស់ Fed។
🇰🇭សម្រាប់កម្ពុជា: ប្រេងពិភពលោកធ្លាក់ថ្លៃជាបន្តបន្ទាប់អាចជួយកាត់បន្ថយសម្ពាធលើ ថ្លៃប្រេងឥន្ធនៈ, ការដឹកជញ្ជូន Logistics, ថ្លៃដើមអាជីវកម្ម និង អតិផរណានាំចូល។
ទោះជាយ៉ាងណា ផលប៉ះពាល់ជាក់ស្តែងលើតម្លៃលក់រាយនៅកម្ពុជា អាស្រ័យលើ តម្លៃនាំចូល, អត្រាប្តូរប្រាក់, ពន្ធ និង យន្តការកំណត់តម្លៃក្នុងស្រុក ផងដែរ។
⚠️ចំណុចត្រូវតាមដាន៖
US–Iran Talks • Strait of Hormuz • Oil Supply • Military Action • Fed & Inflation
ប្រភព៖ Reuters, Axios | 28 September 2026
អត្ថបទដោយ៖ Dr. Bora Kea
Email: [email protected]
Telegram: https://t.me/drkeabora