សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះព្រឹកមិញដែលបានធ្លាក់ចុះទៅដល់បរិវេនតម្លៃ 96.98 ដែលជាតម្លៃទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ 2022។ ការធ្លាក់ចុះនេះដោយសារតែវិនិយោគិនបានរំពឹងទុកថាធនាគារកណ្តាលសហរដ្ឋអាមេរិកនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញា។ ហើយវនិយោគិនក៏កំពុងតែរង់ចាំអំពីរបាយការណ៍ការងាររបស់សហរដ្ឋអាមេរិកដែលចេញផ្សាយនៅក្នុងថ្ងៃព្រហខាងមុខនេះដែលអាចផ្តល់នូវកម្លាំងរុញច្រានបន្ថែមទៀតលើទស្សនវិស័យគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ។របាយការណ៍ការផ្លាស់ប្តូរការងារដែលមិនរាប់បញ្ចូលទៅលើវិស័យកសិកម្មត្រូវបានគេរំពឹងថានឹងបង្ហាញពីសេដ្ឋកិច្ចបានបន្ថែមការងារថ្មីចំនួន 110,000 នៅក្នុងខែមិថុនា ធ្លាក់ចុះពី 135,000 នៅក្នុងខែឧសភា។ ជួរដែលបានប៉ាន់ប្រមាណនាពេលបច្ចុប្បន្នគឺនៅចន្លោះកម្រិតខ្ពស់នៃ 140,000 និងទាបនៃ 75,000 ។ លើសពីនេះទៅទៀតរបាយការណ៍អត្រាអ្នកគ្មានការងារធ្វើរបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 4.3% ដែលទិន្នន័យចាស់គឺ 4.2%។ លុយដុល្លារអាមេរិកកំពុងតែទទួលរងនូវសម្ពាធបន្ថែមទៀតដោយសារតែវិនិយោគិនបានរំពឹងទុកថាធនាគារកណ្តាលសហរដ្ឋអាមេរិកនឹងធ្វើការកាត់បន្ថយអត្រាការប្រាក់នាកិច្ចប្រជុំបន្ទាប់នាខែកញ្ញាទិន្នន័យបានបង្ហាញកាលពីថ្ងៃសុក្រថារបាយការណ៍ការចំណាយផ្ទាល់ខ្លួនរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដោយមិននឹកស្មានដល់នៅក្នុងខែឧសភា ដែលជាការធ្លាក់ចុះលើកទីពីរក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនេះ ប្រាក់ចំណូលផ្ទាល់ខ្លួនរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ 0.4% នៅក្នុងខែឧសភា ដែលជាការថយចុះដ៏ធំបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ 2021។ ប្រាក់ដុល្លារបានទទួលសម្ពាធធ្លាក់ចុះពីការអត្ថាធិប្បាយកាលពីថ្ងៃសុក្រពីប្រធានធនាគារកណ្តាលនៃទីក្រុង Minneapolis លោក Neel Kashkari ដែលបានកត់សម្គាល់ថាគាត់កំពុងប្រកាន់ខ្ជាប់នូវទស្សនៈរបស់គាត់ថាអតិផរណាមានការថមថយមកវិញបន្តិចទើបធនាគារកណ្តាលសហរដ្ឋអាមេរិកសម្រចចិត្តនៅក្នុងការកាត់បន្ថយអត្រាការប្រាក់ពីរដងក្នុងឆ្នាំនោះ ដោយចាប់ផ្តើមនៅក្នុងខែកញ្ញា។ ទោះជាយ៉ាងណាក៏ដោយ ប្រធាន Fed លោក Jerome Powell បានកត់សម្គាល់កាលពីសប្តាហ៍មុនថា គោលនយោបាយពន្ធគយរបស់លោក Trump អាចបណ្តាលឱ្យអតិផរណាទំនិញមានការកើនឡើងផងដែរហើយធនាគារកណ្តាលគួរតែប្រុងប្រយ័ត្នក្នុងការពិចារណាកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត។
The US dollar has fallen to its lowest level in 3 years.
The US dollar index fell this morning, falling to around 96.98, its lowest level since March 2022. The decline comes as investors expect the US Federal Reserve to start cutting interest rates in September. Investors are also awaiting the US jobs report due out on Thursday, which could provide further impetus to the Fed’s policy outlook. The non-farm payrolls report is expected to show the economy added 110,000 jobs in June, down from 135,000 in May. The current estimate is between a high of 140,000 and a low of 75,000. In addition, the US unemployment rate is expected to rise to 4.3%, from 4.2%. The U.S. dollar is under further pressure as investors expect the U.S. Federal Reserve to cut interest rates at its next meeting in September. Data showed on Friday that U.S. personal spending unexpectedly fell in May, the second decline this year. Meanwhile, U.S. personal income fell 0.4% in May, the biggest decline since September 2021. The dollar was pressured by comments on Friday from Minneapolis Federal Reserve President Neel Kashkari, who noted that he was sticking to his view that inflation had eased slightly before the U.S. central bank decided to cut interest rates twice this year, starting in September. However, Fed Chairman Jerome Powell noted last week that Trump’s tariff policies could also cause commodity inflation to rise and that the central bank should be cautious about considering further rate cuts.
——————-
📣 សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខតេឡេក្រាម
☎️ +855 81 734676
#FxInsights #FinancialNews #MarketUpdates #BreakingNewsUpdates
Y.A.I Trading Co.,Ltd is registered in Cambodia with its registered office at Exchange Square, 14th Floor, Street 106, Sangkat Wat Phnom, Khan Daun Penh, Phnom Penh, Cambodia. Derivative Broker License No. 033
Phone: +855 99 777 495 | Email: [email protected]
CFDs are complex financial instruments traded on margin. Trading CFDs carries a high level of risk and may not be suitable for all investors. Please ensure that you understand the risks involved as you may lose all your invested capital. Past performance of CFDs is not a reliable indicator of future performance. Most CFDs have no set maturity date and a CFD position matures on the date an open position is closed. Please read our ‘Risk Disclosure Notice’. When trading CFDs with YAI, you are merely trading on the outcome of a financial instrument and therefore do not take delivery of any underlying instrument, nor are you entitled to any dividends payable or any other benefits related to the same.
Y.A.I Trading Co.,Ltd does not offer Contracts for Difference to residents out of Cambodia.
Copyright © 2022 yaitrading.com.kh. All rights reserved