ទីផ្សាររូបិយប័ណ្ណរក្សាការប្រុងប្រយ័ត្នបន្ទាប់ពីការចេញផ្សាយរបាយការណ៍អតិផរណា

របស់សហរដ្ឋអាមេរិក

នៅក្នុងសប្ដាហ៍នេះទីផ្សាររូបិយប័ណ្ណ បានដំណើរការដោយភាពប្រុងប្រយ័ត្ន ដោយសារតែប្រាក់ដុល្លារនៅតែ បន្ដធ្លាក់ចុះនៅក្នុងថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីទិន្នន័យកាលពីសប្តាហ៍មុនបានបង្ហាញថាអតិផរណារបស់សហរដ្ឋអាមេរិនៅតែរក្សាបានស្ថេរភាពនៅក្នុងខែមេសាដែលជាសញ្ញាបង្ហាញថាធនាគារកណ្តាលអាមេរិកអាចនឹងពន្យារពេលក្នុងការកាត់បន្ថយអត្រាការប្រាក់។

ប្រាក់ដុល្លារបានបង្ហាញពីការធ្លាក់ចុះជាលើកដំបូងក្នុងឆ្នាំ ២០២៤ នេះកាលពីកំឡុងខែឧសភាដោយសារតែការរំពឹងទុកសម្រាប់ការកាត់បន្ថយអត្រាការប្រាក់ត្រូវបានប្រួលប្រែ ។ យោងតាមទីផ្សារបានព្យាការណ៍ក្នុងឱកាស ៣៧ (Bps) សម្រាប់ការកាត់បន្ថយអត្រាការប្រាក់ក្នុងឆ្នាំ ២០២៤ នេះបន្ទាប់ពីទិន្នន័យកាលពីថ្ងៃសុក្របានបង្ហាញថាសន្ទស្សន៍ (PCE) បានកើនឡើង 0.៣% កាលពីខែមុនផ្គូផ្គងនឹងការកើនឡើងដែលមិនមានការប្រួលប្រែកាលពីខែមីនា ។ ឥឡូវនេះវិនិយោគិនភាគច្រើន បានកំណត់ក្នុងឱកាស ប្រហែល ៥៣% ថានឹងអាចមានការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញាធៀបនឹងប្រហែល ៤៩% មុនពេលចេញផ្សាយរបាយការណ៍។

 

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់រូបិយប័ណ្ណអាមេរិក ធៀបនឹងនៃគូរូបិយប័ណ្ណ ចំនួនប្រាំមួយផ្សេងទៀត បានធ្លាក់ចុះទាបជាង 0.0៦៧% ដោយបានឈរក្នុងតម្លៃ ១០៤.៥១ សម្រាប់ថ្ងៃចន្ទសប្ដាហ៍នេះ ។ គួរអោយកត់សម្គាល់ថា សន្ទស្សន៍ដុល្លារបាន ធ្លាក់ចុះចំនួន ១.៥៦% រួចហើយចាប់តាំងពីក្នុងខែឧសភា។

 

ខណៈប្រាក់ផោនអង់គ្លេស បានឡើងថ្លៃចំនួន 0.0៤% បានស្ថិតក្នុងតម្លៃ $១.២៧៤៧៥ ខណៈប្រាក់អឺរ៉ូចុងក្រោយ បានឈរក្នុងតម្លៃ $១.0៨៥៣២៥ មុនពេលកិច្ចប្រជុំគោលនយោបាយ របស់ធនាគារកណ្តាលអឺរ៉ុប ECB ) នឹងមកដល់ក្នុងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្របពេលដែលធនាគារកណ្តាលអឺរ៉ុបត្រូវបានគេមើលឃើញថាអាចនឹងមានការកាត់បន្ថយអត្រាការប្រាក់។

 

ទន្ទឹមនឹងនេះទិន្នន័យ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយក្រសួងហិរញ្ញវត្ថុ របស់ប្រទេសជប៉ុន បានបញ្ជាក់ថាអាជ្ញាធរជប៉ុនបានចំណាយប្រាក់ចំនួន ៩.៧៩ ពាន់ពាន់លានយ៉េន ( ដែលស្មើរនិង ៦២.២៣ ពាន់លានដុល្លារ ) ដើម្បីធ្វើការអន្តរាគមន៍នៅក្នុងទីផ្សារប្តូរប្រាក់បរទេសដើម្បីគាំទ្រ ដល់ប្រាក់យ៉េនក្នុងរយៈពេល មួយខែកន្លងមកនេះ ។ ដោយប្រាក់យ៉េន បានឈរនៅក្នុងតម្លៃ ១៥៧.១៥ ធៀបនឹងប្រាក់ដុល្លារក្នុងការជួញដូរដំបូងសម្រាប់សប្ដាហ៍នេះ។ យោងតាមប្រភពពី៖ Investing.com

 

⭐️⭐️⭐️ Contact Us – អាជ្ញាប័ណ្ណឈ្មួញជើងសារឧបករណ៍និស្សន្ទ ចុះបញ្ជី លេខ 033 ទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា ⭐️⭐️⭐️
🏢 Exchange Square, 14th Fl, St 106, Wat Phnom, Phnom Penh Cambodia.
☎️Hotline: +855 99 777 495
📧 Email: [email protected]
💻Website: https://yaitrading.com.kh

Tags :
Share This :

Y.A.I Trading Co.,Ltd is registered in Cambodia with its registered office at Exchange Square, 14th Floor, Street 106, Sangkat Wat Phnom, Khan Daun Penh, Phnom Penh, Cambodia. Derivative Broker License No. 033

Phone: +855 99 777 495 | Email: [email protected]

CFDs are complex financial instruments traded on margin. Trading CFDs carries a high level of risk and may not be suitable for all investors. Please ensure that you understand the risks involved as you may lose all your invested capital. Past performance of CFDs is not a reliable indicator of future performance. Most CFDs have no set maturity date and a CFD position matures on the date an open position is closed. Please read our ‘Risk Disclosure Notice’. When trading CFDs with YAI, you are merely trading on the outcome of a financial instrument and therefore do not take delivery of any underlying instrument, nor are you entitled to any dividends payable or any other benefits related to the same.

Copyright © 2022 yaitrading.com.kh. All rights reserved

kmKH