នាវាដឹកទំនិញរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ក្រោយបទឈប់បាញ់ ៦០ថ្ងៃផុតកំណត់

📅ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦
ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មផ្លូវទឹកចក្រភពអង់គ្លេស (UKMTO) បានរាយការណ៍ថា នាវាដឹកទំនិញមួយគ្រឿងត្រូវបានវាយប្រហារដោយ គ្រាប់ផ្លោងមិនស្គាល់ប្រភព ខណៈកំពុងធ្វើដំណើរចេញពីច្រកសមុទ្រ Hormuz។ ការវាយប្រហារបានបង្កការខូចខាតដល់បន្ទប់ម៉ាស៊ីន និងមាននាវិកម្នាក់រងគ្រោះ ខណៈនាវិកដែលនៅសល់ត្រូវបានជួយសង្គ្រោះដោយកងឆ្មាំឆ្នេរសមុទ្រអូម៉ង់។ UKMTOបញ្ជាក់ថា អាជ្ញាធរកំពុងស៊ើបអង្កេត និងមិនទាន់មានការបញ្ជាក់ជាផ្លូវការថា ភាគីណាជាអ្នកវាយប្រហារនោះទេ។
ហេតុការណ៍នេះកើតឡើងស្របពេល កិច្ចព្រមព្រៀងបណ្តោះអាសន្នរយៈពេល ៦០ថ្ងៃរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានផុតកំណត់ ដោយមិនមានកិច្ចព្រមព្រៀងថ្មីជំនួស។ លោក Donald Trump បានបដិសេធការបន្តអនុស្សរណៈ ខណៈអ៊ីរ៉ង់បានព្រមានថា ខ្លួនអាចប្តូរទៅជាជំហរ «វាយលុកពេញលេញ» ប្រសិនបើការទូតមិនមានវឌ្ឍនភាព។
ការដឹកជញ្ជូនតាមច្រក Hormuz ក៏បានធ្លាក់ចុះយ៉ាងខ្លាំង។ ទិន្នន័យ Kpler ដែល Reuters បានដកស្រង់បង្ហាញថា កាលពីចុងសប្តាហ៍មុន មាននាវាផ្ទុកទំនិញត្រឹមតែ ៥គ្រឿង បានឆ្លងកាត់ក្នុងថ្ងៃសៅរ៍ ហើយ គ្មាននាវាណាមួយ ឆ្លងកាត់នៅថ្ងៃអាទិត្យ ប្រៀបធៀបនឹងជាង ១៣០ ដងក្នុងមួយថ្ងៃមុនសង្គ្រាម។
📊ផលប៉ះពាល់ទីផ្សារ
🛢️Oil – Bullish ខ្លាំង។ Brent បានឡើងដល់ប្រមាណ $91.76/បារ៉ែល និង WTIប្រមាណ $85.55/បារ៉ែល នៅថ្ងៃទី១៨ សីហា ដោយសារទីផ្សារព្រួយបារម្ភថា ការវាយប្រហារថ្មី និងការបរាជ័យនៃកិច្ចចរចាអាចធ្វើឱ្យការផ្គត់ផ្គង់ថាមពលរងការរំខានបន្ថែម។
🥇Gold – Bullish / Volatile។ ហានិភ័យភូមិសាស្ត្រនយោបាយដែលកើនឡើងអាចជំរុញ Safe-Haven Demandប៉ុន្តែមាសនៅតែអាចរងសម្ពាធ ប្រសិនបើតម្លៃប្រេងខ្ពស់ជំរុញអតិផរណា និងធ្វើឱ្យទីផ្សាររំពឹងថា Fed នឹងរក្សាអត្រាការប្រាក់ខ្ពស់យូរជាងមុន។ នេះជាការវិភាគពីបរិបទទីផ្សារ មិនមែនជាការណែនាំទិញ/លក់ទេ។
📉 Stocks – Risk-Off។ ប្រសិនបើភាពតានតឹងបន្តកើនឡើង ភាគហ៊ុនដែលពឹងផ្អែកខ្លាំងលើថាមពល និងការដឹកជញ្ជូនអាចរងសម្ពាធ ខណៈវិស័យថាមពលអាចទទួលបានការគាំទ្រពីតម្លៃប្រេងខ្ពស់។
ថ្ងៃខែឆ្នាំ៖ ១៨ សីហា ឆ្នាំ២០២៦
អត្ថបទដោយ៖ Dr. Bora Kea
Email: [email protected]
Telegram: https://t.me/drkeabora