អតិផរណាធ្លាក់ចុះយឺតជាងការរំពឹងទុកខណៈធនាគារកណ្ដាលអាមេរិក
អាចនឹងបន្តពន្យារពេលកាត់បន្ថយអត្រាការប្រាក់
ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell បានគូសបញ្ជាក់សារជាថ្មីកាលពីថ្ងៃទី ១៤ ខែ ឧសភា ថាអតិផរណានៅសហរដ្ឋអាមេរិកកំពុង ធ្លាក់ចុះយឺតជាងការរំពឹងទុក ហើយលោករំពឹងថា ធនាគារកណ្តាលអាមេរិក អាចនឹងបន្តពន្យារពេលក្នុងការកាត់បន្ថយអត្រាការប្រាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃសមាគមធនាគារបរទេស នៅទីក្រុងអាំស្ទែដាម (Amsterdam) ប្រទេសហូឡង់ ។ ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell បានធ្វើការកត់សម្គាល់ថា អតិផរណាដែលបានហក់ឡើងយ៉ាងឆាប់រហ័សនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ កន្លងទៅបានថយចុះ គួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ ២០២៤ នេះដែលជាហេតុនាំឱ្យមាន ការគិតគូរឡើងវិញថាគួរដាក់ចេញនូវគោលនយោបាយបែបណា។
សម្រាប់អ្នកជំនាញរូបនេះមិនរំពឹងថាផ្លូវខាងមុខនឹងរលូនស្រួលនោះទេ ។ ប៉ុន្តែកម្រិតអតិផរណាគឺនៅតែខ្ពស់ជាងអ្វីដែលអ្នកគ្រប់គ្នារួមទាំងលោកបានរំពឹងទុកទាមទារឱ្យគ្រប់គ្នាមានការអត់ធ្មត់និងទុកឱ្យគោលនយោបាយជាតិជាអ្នកដោះស្រាយលើបញ្ហាទាំងនេះ។
ទោះបីជាលោករំពឹងថាអតិផរណានឹងបន្តធ្លាក់ចុះនៅក្នុងឆ្នាំ ២០២៤ នេះយ៉ាងណាក្ដីប៉ុន្តែលោកបានធ្វើការកត់សម្គាល់ថា ការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ទាំងនោះមិនទាន់បានកើតឡើង នៅឡើយទេរហូតមកដល់ពេលនេះ ។ ដូច្នេះធនាគារកណ្ដាលអាមេរិកអាចនឹងបន្តពន្យារពេលកាត់បន្ថយអត្រាការប្រាក់ ។ ទោះបីជាយ៉ាងណាលោក Jerome Powell ក៏បានគូសបញ្ជាក់ជាថ្មី ដែរថាលោករំពឹងថាធនាគារកណ្ដាលអាមេរិកនឹងមិនដំឡើងអត្រាការប្រាក់បន្ថែមនោះឡើយ។
សូមបញ្ជាក់ថាអត្រាការប្រាក់ នៅសហរដ្ឋអាមេរិកនា ពេលបច្ចុប្បន្នគឺស្ថិត ក្នុងរង្វង់ចន្លោះពី ៥,២៥% ទៅ ៥,៥% ហើយបើទោះជាអត្រាការប្រាក់នេះ ត្រូវបានរក្សាទុកដោយគ្មានការប្រែប្រួល ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ មកយ៉ាងណាក្ដីក៏អត្រាការប្រាក់នេះនៅតែស្ថិតក្នុងវកម្រិតខ្ពស់នៅឡើយ។ យោងតាមប្រភពពី៖ cambonomist
⭐️⭐️⭐️ Contact Us – អាជ្ញាប័ណ្ណឈ្មួញជើងសារឧបករណ៍និស្សន្ទ ចុះបញ្ជី លេខ 033 ទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា ⭐️⭐️⭐️
🏢 Exchange Square, 14th Fl, St 106, Wat Phnom, Phnom Penh Cambodia.
☎️Hotline: +855 99 777 495
📧 Email: [email protected]
💻Website: https://yaitrading.com.kh
Y.A.I Trading Co.,Ltd is registered in Cambodia with its registered office at Exchange Square, 14th Floor, Street 106, Sangkat Wat Phnom, Khan Daun Penh, Phnom Penh, Cambodia. Derivative Broker License No. 033
Phone: +855 99 777 495 | Email: [email protected]
CFDs are complex financial instruments traded on margin. Trading CFDs carries a high level of risk and may not be suitable for all investors. Please ensure that you understand the risks involved as you may lose all your invested capital. Past performance of CFDs is not a reliable indicator of future performance. Most CFDs have no set maturity date and a CFD position matures on the date an open position is closed. Please read our ‘Risk Disclosure Notice’. When trading CFDs with YAI, you are merely trading on the outcome of a financial instrument and therefore do not take delivery of any underlying instrument, nor are you entitled to any dividends payable or any other benefits related to the same.
Copyright © 2022 yaitrading.com.kh. All rights reserved