របាយការណ៍ទីផ្សារមាសប្រចាំថ្ងៃ ម្សិលមិញទីផ្សារមាសបានធ្លាក់ចុះ(28 កក្កដា 2026)

📈 High: 4082
📉 Low: 4011
📊 ប្រែប្រួលសរុប: 71 ដុល្លារ
មូលហេតុសំខាន់ៗ៖
• ប្រាក់ដុល្លារអាមេរិក (USD) បានឡើងថ្លៃ ដែលដាក់សម្ពាធលើតម្លៃមាស។
• អ្នកវិនិយោគរង់ចាំលទ្ធផលកិច្ចប្រជុំ Federal Reserve (Fed) និងសេចក្តីថ្លែងការណ៍អំពីអត្រាការប្រាក់។
• ការរំពឹងថា Fed អាចរក្សាអត្រាការប្រាក់ខ្ពស់រយៈពេលយូរ បានធ្វើឱ្យអ្នកវិនិយោគលក់មាសយកប្រាក់ចំណេញ។
ស្ថានភាពទីផ្សារ
មាស (Gold Spot) កំពុងធ្លាក់បន្តិច មកនៅជុំវិញ $4,035/oz មុនការប្រកាសលទ្ធផលកិច្ចប្រជុំ Fed (FOMC) នៅយប់នេះ។
កត្តាដែលត្រូវតាមដានថ្ងៃនេះ
• សេចក្តីសម្រេចអត្រាការប្រាក់របស់ Federal Reserve (Fed)
• សន្និសីទសារព័ត៌មានរបស់ប្រធាន Fed
• ទិសដៅ US Dollar Index (DXY) និង US Treasury Yields
ទស្សនៈសម្រាប់អ្នកជួញដូរ
• មុនការប្រកាសរបស់ Fed តម្លៃមាសអាចប្រែប្រួលខ្លាំង (Volatility ខ្ពស់)។
• ប្រសិនបើ Fed មានជំហរ Hawkish មាសអាចរងសម្ពាធធ្លាក់បន្ថែម។
• ប្រសិនបើ Fed មានជំហរ Dovish មាសអាចមានឱកាសងើបឡើងវិញ។
អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 9:30 AM ២៩ កក្កដា ២០២៦