ការវិភាគតម្លៃមាសប្រចាំថ្ងៃ

ថ្ងៃទី ២២​ ខែតុលា ឆ្នាំ២០២៦

Gold Daily Price Analysis
ព្រឹកថ្ងៃទី ២២​ ខែតុលា ឆ្នាំ២០២៦ នេះ មាសកំពុងទន់បន្តិច នៅប្រហែល $4,107/ozក្នុងទីផ្សារអាស៊ី ខណៈ Dollar Index ប្រហែល 102.2 និង US 10Y Treasury yield ធ្លាក់មកជុំវិញ 5.11%។

ម្សិលមិញ មាសបានស្ទុះឡើងវិញដល់ប្រហែល $4,142បន្ទាប់ពីប៉ះកម្រិតទាបជិតមួយសប្តាហ៍។ កត្តាគាំទ្រសំខាន់គឺ US Treasury yields ធ្លាក់ ប៉ុន្តែទីផ្សារនៅតែប្រុងប្រយ័ត្នមុនកិច្ចប្រជុំ Fed ថ្ងៃ 27–28 តុលា។ ទីផ្សាររំពឹងខ្ពស់ថា Fed នឹងរក្សាអត្រាការប្រាក់ដដែល ក្នុងខែតុលា ហើយមានលទ្ធភាព ដំឡើង 25 bps នៅខែធ្នូ។

មានការវិវត្តន៍សំខាន់ថ្មីពី មជ្ឈិមបូព៌ា៖ សហរដ្ឋអាមេរិក បានបញ្ជាឱ្យមន្ត្រីការទូតចាកចេញពី Saudi Arabia ចំពេលមានការវាយប្រហារ Houthiហើយភាពតានតឹងក្នុងតំបន់កំពុងជំរុញ Brent ឡើង 1.1% ដល់ប្រហែល $110.03/barrel។ នេះបង្កើនទាំង safe-haven demand និង inflation risk។

ព័ត៌មាន USD សំខាន់ថ្ងៃនេះ៖

Initial Jobless Claims រំពឹងប្រហែល200K ទល់នឹង199K មុន។ បន្ទាប់មកមានLeading Index និង Kansas Fed Manufacturing។


📊បច្ចេកទេសក្រាហ្វិក

មាសស្ថិតនៅក្រោមសម្ពាធ ក្រោមតម្លៃ $4,150/ozនិងតស៊ូលើតម្លៃ 4,100។ បើមាសបំបែក 4,100ទិសដៅអាចបន្តទៅរក 4,050 ឬ 4,000ក្នុងមួយអោន។

អត្ថបទដោយ៖ ហ៊ុន នេត្រា

Telegram៖ 078444061

ថ្ងៃខែឆ្នាំ៖ ២២ តុលា ២០២៦