ចិនពន្លឿនការរៀបចំប្រព័ន្ធធនាគារឡើងវិញ ខណៈ សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ នៅតែប្រឈមសម្ពាធ។

ប្រទេសចិនកំពុងពន្លឿនការរៀបចំ Banking System ឡើងវិញ ដោយ ធនាគារតូចៗ និងធនាគារជនបទ ជាច្រើនត្រូវបាន បញ្ចូលគ្នា បម្លែងទៅជាសាខារបស់ធនាគារធំ ឬបញ្ចប់ស្ថានភាពជានីតិបុគ្គលឯករាជ្យ។
📌ចំណុចសំខាន់ៗ
🏦ក្នុងឆ្នាំ 2025 ស្ថាប័ន ធនាគារជនបទតូច និងមធ្យមប្រមាណ 670 ត្រូវបានកាត់បន្ថយក្នុងដំណើរការ រៀបចំរចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុ។
📉ការរៀបចំនេះកើតឡើងស្របពេលចិនប្រឈមនឹង កំណើនសេដ្ឋកិច្ចយឺត, វិស័យអចលនទ្រព្យខ្សោយ, តម្រូវការឥណទានទាប និង សម្ពាធលើប្រាក់ចំណេញរបស់ធនាគារតូចៗ។
⚠️ធនាគារជនបទ និងធនាគារតំបន់តូចៗមួយចំនួនប្រឈមបញ្ហា Asset Quality, Capital និងការគ្រប់គ្រងហានិភ័យ ដែលធ្វើឱ្យ Beijing ជំរុញការបញ្ចូល ពួកវាទៅក្នុងស្ថាប័នដែលមាន ទំហំ និងមូលធនរឹងមាំជាងមុន។
🔄នេះ មិនមែនមានន័យថា ធនាគាររាប់រយដួលរលំទាំងអស់ នោះទេ។ ក្នុងករណីជាច្រើន ទ្រព្យសកម្ម បំណុល ប្រាក់បញ្ញើ កម្ចី អតិថិជន និងបុគ្គលិក ត្រូវបានផ្ទេរទៅធនាគារដែលទទួលបន្ត ខណៈសាខាជាច្រើននៅតែបន្តផ្តល់សេវា។
📊គិតត្រឹម ចុងខែកញ្ញា 2026 ចំនួន Village Banks ដែលជានីតិបុគ្គលឯករាជ្យបានធ្លាក់មកត្រឹមប្រហែល 986 ពីកម្រិតខ្ពស់ 1,651 នៅចុងឆ្នាំ 2021 ដែលបង្ហាញពីល្បឿននៃ ការរួមបញ្ចូលវិស័យធនាគារជនបទ។
ហេតុអ្វីចិនកំពុងធ្វើបែបនេះ?
គោលដៅសំខាន់គឺ “De-risk + Consolidate + Strengthen”៖ កាត់បន្ថយហានិភ័យពីធនាគារតូចៗ បង្កើនមូលធន និងសមត្ថភាពគ្រប់គ្រង និងការពារកុំឱ្យបញ្ហារបស់ស្ថាប័នតូចៗ រីករាលដាលទៅប្រព័ន្ធហិរញ្ញវត្ថុទាំងមូល។
បញ្ហានេះក៏មានទំនាក់ទំនងជាមួយ វិបត្តិអចលនទ្រព្យរបស់ចិន។ Property Developers មួយចំនួននៅតែមាន សម្ពាធបំណុល ខណៈ តម្លៃផ្ទះ និងការវិនិយោគអចលនទ្រព្យនៅខ្សោយ ដែលអាចប៉ះពាល់ទៅលើ គុណភាពឥណទានរបស់ធនាគារ។
🌏អ្វីដែលទីផ្សារពិភពលោកត្រូវតាមដាន
បើ ការរៀបចំប្រព័ន្ធធនាគារជោគជ័យ វាអាចជួយពង្រឹង Financial Stability របស់ចិន។ ប៉ុន្តែបើបញ្ហា Property + Bad Debt + Weak Credit Demand បន្តកាន់តែធ្ងន់ វាអាចបង្កើនការព្រួយបារម្ភពី កំណើនសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចពិភពលោក។
🥇Gold: ការកើនឡើងនៃ Financial Risk អាចបង្កើន Safe-Haven Demand ប៉ុន្តែ USD និង Fed Policy នៅតែជាកត្តាសំខាន់។
🛢️Oil: បើ សេដ្ឋកិច្ចចិនយឺតខ្លាំង តម្រូវការថាមពលអាចរងសម្ពាធ ដែលជាកត្តាអវិជ្ជមានសម្រាប់ តម្លៃប្រេង។
🇰🇭Cambodia: ចិនជាប្រភពសំខាន់នៃ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងមូលធនសម្រាប់កម្ពុជា។ ដូច្នេះការយឺតចុះរបស់សេដ្ឋកិច្ចចិនអាចបញ្ជូនផលប៉ះពាល់មកកម្ពុជា តាមរយៈ FDI, Property, Construction, Tourism និង Trade។
📌សារសំខាន់
ការថយចុះចំនួនធនាគារ មិនស្មើនឹង “Banking Collapse” ទេ។ វាជាចម្បងជាការ រៀបចំរចនាសម្ព័ន្ធ និងការរួមបញ្ចូលស្ថាប័នតូចៗ ដើម្បី កាត់បន្ថយហានិភ័យ ក្នុងប្រព័ន្ធហិរញ្ញវត្ថុចិន។
ប្រភព៖ Financial Times, Caixin និងទិន្នន័យអាជ្ញាធរហិរញ្ញវត្ថុចិន | October 2026
ថ្ងៃខែឆ្នាំ៖ ០៦ តុលា ឆ្នាំ២០២៦
អត្ថបទដោយ៖ Dr. Bora Kea
Email: [email protected]
Telegram: https://t.me/drkeabora