របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

ថ្ងៃខែឆ្នាំ៖ ០៥ តុលា ២០២៦

Gold Price Daily Update

ការប្រែប្រួលកាលពីថ្ងៃ 02 កញ្ញា 2026

  • តម្លៃទាបប្រចាំថ្ងៃ (Low): 4,125
  • តម្លៃខ្ពស់ប្រចាំថ្ងៃ (High): 4,225
  • ចន្លោះប្រែប្រួល (Range): 100 ដុល្លារ

ព្រឹកនេះ មាស XAU/USD កំពុងងើបឡើងបន្តិច។ Reuters រាយការណ៍ថា Spot Gold ឡើងប្រហែល 0.3% មកជុំវិញ 4,130–4,160/ozក្នុងវគ្គអាស៊ី។

មូលហេតុសំខាន់ គឺ ទិន្នន័យការងារ US ខ្សោយជាងការរំពឹង និងមានការកែចុះទិន្នន័យការងារខែមុនៗ។ វាធ្វើឱ្យទីផ្សារ កាត់បន្ថយការរំពឹងថា Fed នឹងដំឡើងការប្រាក់ក្នុងខែតុលា។ បច្ចុប្បន្នទីផ្សារមើលឃើញប្រហែល 78% ឱកាស Fed រក្សាការប្រាក់ដដែល។ នេះជាកត្តា វិជ្ជមានសម្រាប់មាស។

ទន្ទឹមនឹងនេះ US 10Y Treasury Yield បានថយបន្តិចមកប្រហែល 5.26%បន្ទាប់ពីឡើងខ្លាំងកាលពីសប្តាហ៍មុន។ Yield ថយ ជាទូទៅជួយមាស ប៉ុន្តែ Dollar នៅតែរឹងមាំ ដូច្នេះអាចរារាំងមាសមិនឱ្យឡើងលឿនពេក។

អ្វីត្រូវតាមដានថ្ងៃនេះ

ចំណុចសំខាន់គឺ US ISM Services PMI ចេញម៉ោង 9:00 យប់។

បច្ចេកទេសក្រាហ្វិក

ស្ថានភាពមាសស្ថិតនៅក្នុងទំនោរចុះ ដោយតម្លៃជួញដូរក្រោម Moving Average 50ក្នុង Time Frame 1H, 4H, D1 និង W1។

  • Resistance 1: 4,180
  • Resistance 2: 4,240
  • Support 1: 4,140
  • Support 2: 4,080

អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
YouTube: https://youtube.com/@hunnetra4662?si=0sC2vVQ1YlPia0Wv
ថ្ងៃខែឆ្នាំ៖ ០៥ តុលា ២០២៦