របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

ការប្រែប្រួលកាលពីថ្ងៃ 29 កញ្ញា 2026
- តម្លៃទាបប្រចាំថ្ងៃ (Low): 4113
- តម្លៃខ្ពស់ប្រចាំថ្ងៃ (High): 4185
- ចន្លោះប្រែប្រួល (Range): 72 ដុល្លារ
កាលពីម្សិលមិញ 29 កញ្ញា 2026 មាស XAU/USD បានស្ទុះឡើងវិញ ពី Low ប្រហែល $4,113 ទៅតំបន់ $4,174–$4,185បន្ទាប់ពីថ្ងៃមុនធ្លាក់ខ្លាំងជិត 4%។ Reuters ពិពណ៌នាចលនានេះជាចម្បងថា ការស្ទុះត្រឡប់ (Corrective Rebound) ពីការលក់ខ្លាំងថ្ងៃមុន។
មូលហេតុសំខាន់ៗដែលមាសឡើង
1. កម្លាំងទិញត្រឡប់មកវិញ (Dip Buying / Technical Rebound)
មាសបានធ្លាក់ដល់ប្រហែល $4,110 ដែលជាតម្លៃទាបបំផុតជាង 7 សប្តាហ៍។ ក្រោយការធ្លាក់លឿនបែបនេះ អ្នកជួញដូរមួយចំនួនបានចូលទិញនៅតម្លៃទាប និងអ្នក Sell មួយចំនួនបាន យកចំណេញ ដូច្នេះតម្លៃបាន ស្ទុះឡើងវិញ។
2. Fed Williams បន្ថយការភ័យខ្លាចអំពីការឡើងអត្រាការប្រាក់ភ្លាមៗ
ប្រធាន New York Fed លោក John Williams បាននិយាយថា មិនមានភាពបន្ទាន់ក្នុងការធ្វើសកម្មភាពបន្ថែមទៀតទេ។ ក្រោយការលើកឡើងនេះ ទីផ្សារបានបន្ថយការរំពឹងថា Fed នឹងឡើងអត្រាការប្រាក់នៅខែតុលា ពីជិត 70% មកប្រហែល 50-50។ នេះជាកត្តាគាំទ្រ មាស។
3. US 2-Year Treasury Yield ចុះក្រោយសុន្ទរកថា Williams
Yield រយៈពេលខ្លីបានធ្លាក់ចុះ ពេលទីផ្សារបន្ថយការរំពឹង Fed Rate Hike។ ជាទូទៅ Yield ចុះ →Opportunity Cost ក្នុងការកាន់មាសថយ → គាំទ្រ XAU/USD។
4. តម្លៃប្រេងធ្លាក់ខ្លាំង → បន្ថយ Inflation Fear ខ្លះ
WTI បានធ្លាក់ជាង 4% ហើយ US crude បិទជិត $89.38/barrel។ ការធ្លាក់ប្រេងអាចបន្ថយសម្ពាធ អតិផរណា (Inflation) និងការរំពឹងថា Fed ត្រូវឡើង Rate ខ្លាំងបន្ថែមទៀត។
5. ទិន្នន័យ Consumer Confidence ខ្សោយ
US Consumer Confidence បានធ្លាក់ដល់កម្រិតទាបបំផុតជាង 12 ឆ្នាំ ដែលបង្ហាញពីការព្រួយបារម្ភរបស់គ្រួសារអាមេរិកចំពោះ សេដ្ឋកិច្ច និងទីផ្សារការងារ។ ទិន្នន័យខ្សោយបែបនេះក៏អាចជួយទ្រទ្រង់ មាស។
📊សម្រាប់ថ្ងៃនេះ — 30 កញ្ញា 2026
ចំណុចសំខាន់ខ្លាំងគឺ៖
- US PCE Inflation
- ADP Employment
- XAU/USD Volatility ↑
ទិន្នន័យទាំងនេះអាចធ្វើឱ្យ XAU/USD ប្រែប្រួលខ្លាំង។
📈បច្ចេកទេសក្រាហ្វិក
មាសកំពុងជួញដូរ ក្រោម Moving Average និងស្ថិតក្នុង ទំនោរចុះ (Downtrend)។
Resistance:
🔴4180
🔴4240
Support:
🟢4140
🟢4100
អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
YouTube: https://youtube.com/@hunnetra4662?si=0sC2vVQ1YlPia0Wv
📅ថ្ងៃទី 30 កញ្ញា 2026