ចំណុចសំខាន់ៗនៃជំនួបប្រធានាធិបតីអាមេរិក និងចិន

ចំណុចសំខាន់ៗនៃជំនួបប្រធានាធិបតីអាមេរិក និងចិន
ប្រធានាធិបតីចិន លោក Xi Jinping បានបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅសេតវិមាន។ ជំនួបនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីទីផ្សារពិភពលោក ដោយសារសហរដ្ឋអាមេរិក និងចិន គឺជាមហាអំណាចសេដ្ឋកិច្ចធំបំផុតពីររបស់ពិភពលោក។
១. ពាណិជ្ជកម្ម និងពន្ធគយ
ភាគីទាំងពីរបានព្រមព្រៀងបន្តរក្សាការសម្របសម្រួលផ្នែកពាណិជ្ជកម្ម និងពន្យារពេលការរៀបចំបច្ចុប្បន្នរយៈពេលបន្ថែម ខណៈកិច្ចចរចាលម្អិតបន្ត។
ទោះជាយ៉ាងណា បញ្ហាធំៗដូចជា ពន្ធគយ ការទិញផលិតផលអាមេរិកដោយចិន និងការរឹតបន្តឹងផ្នែកបច្ចេកវិទ្យា នៅមិនទាន់ទទួលបានដំណោះស្រាយចុងក្រោយនៅឡើយ។
២. ⛏️ Rare Earths និង Critical Minerals
សហរដ្ឋអាមេរិកចង់ឱ្យចិនធានាការផ្គត់ផ្គង់ Rare Earths និង Critical Minerals ឱ្យមានស្ថិរភាព និងអាចព្យាករណ៍បាន។
វត្ថុធាតុទាំងនេះមានសារៈសំខាន់ខ្លាំងសម្រាប់៖
• Semiconductor និង Electronics
• Electric Vehicles
• Artificial Intelligence
• ឧស្សាហកម្មការពារជាតិ
• ថាមពលស្អាត និងបច្ចេកវិទ្យាទំនើប
ដោយសារចិនមានតួនាទីធំក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ បញ្ហានេះបានក្លាយជាឧបករណ៍ចរចាសំខាន់មួយរវាង Washington និង Beijing។
៣. 🤖 AI, Semiconductor និង Technology
ការប្រកួតប្រជែងផ្នែក Artificial Intelligence និង Advanced Technology នៅតែជាបញ្ហាធំ។
អាមេរិកចង់រក្សាភាពនាំមុខក្នុងបច្ចេកវិទ្យាទំនើប ខណៈចិនប្រឆាំងនឹងការរឹតបន្តឹងដែលរារាំងការទទួលបានបច្ចេកវិទ្យា និងឧបករណ៍ផលិត Semiconductor កម្រិតខ្ពស់។
ជំនួបលើកនេះមិនទាន់បង្ហាញពីដំណោះស្រាយធំលើការប្រកួតប្រជែង AI និង Chip នោះទេ។
៤. Taiwan នៅតែជា «បន្ទាត់ក្រហម»
បញ្ហា Taiwan នៅតែជាបញ្ហារសើបបំផុតមួយក្នុងទំនាក់ទំនងអាមេរិក–ចិន។
ចិនបន្តចាត់ទុក Taiwan ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានបញ្ជាក់មុនជំនួបថា បញ្ហានេះជាបញ្ហាស្នូលដែលមិនគួរឆ្លងកាត់ «បន្ទាត់ក្រហម»។
ចំណែកសហរដ្ឋអាមេរិកនៅតែមានទំនាក់ទំនងជាមួយ Taiwan ក្រោមក្របខណ្ឌគោលនយោបាយរបស់ខ្លួន។ ជំនួបនេះមិនបានបង្ហាញពីការផ្លាស់ប្តូរធំលើភាពខុសគ្នានេះទេ។
៥. សង្គ្រាមអ៊ីរ៉ង់ និងមជ្ឈិមបូព៌ា
បញ្ហា អ៊ីរ៉ង់ និងស្ថិរភាពនៅមជ្ឈិមបូព៌ា ក៏ត្រូវបានលើកយកមកពិភាក្សា។
ចិនមានទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយសំខាន់ជាមួយអ៊ីរ៉ង់ ខណៈសហរដ្ឋអាមេរិកចង់ឱ្យ Beijing ប្រើឥទ្ធិពលរបស់ខ្លួនដើម្បីជួយបន្ធូរភាពតានតឹងក្នុងតំបន់។
បញ្ហានេះមានសារៈសំខាន់ជាពិសេសចំពោះ តម្លៃប្រេង អតិផរណា និងសេដ្ឋកិច្ចពិភពលោក។
៦. សង្គ្រាមរុស្ស៊ី–អ៊ុយក្រែន និងកូរ៉េខាងជើង
មេដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើសង្គ្រាម Russia–Ukraineនិងស្ថានការណ៍នៅឧបទ្វីបកូរ៉េ។
អាមេរិកកំពុងតាមដានយ៉ាងជិតស្និទ្ធលើទំនាក់ទំនង China–Russiaខណៈតួនាទីរបស់កូរ៉េខាងជើងក្នុងបញ្ហាសន្តិសុខអន្តរជាតិក៏កំពុងកើនឡើង។
ទោះជាយ៉ាងណា មិនមានកិច្ចព្រមព្រៀងធំថ្មីណាមួយលើបញ្ហាទាំងនេះត្រូវបានប្រកាសពីជំនួបនោះទេ។
៧. 🤝 អាមេរិក និងចិនចង់រក្សាទំនាក់ទំនងឱ្យមានស្ថិរភាព
ចំណុចសំខាន់នៃជំនួបលើកនេះ គឺភាគីទាំងពីរបង្ហាញបំណង រក្សាបណ្តាញទំនាក់ទំនង និងបញ្ចៀសការប្រឈមមុខដោយផ្ទាល់។
ទោះបីជាការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម បច្ចេកវិទ្យា និងភូមិសាស្ត្រនយោបាយនៅតែបន្តក៏ដោយ ការរក្សាកិច្ចសន្ទនារវាងមហាអំណាចទាំងពីរអាចជួយកាត់បន្ថយភាពមិនច្បាស់លាស់សម្រាប់សេដ្ឋកិច្ចពិភពលោក។
តើមានន័យយ៉ាងដូចម្តេចសម្រាប់កម្ពុជា?
សម្រាប់កម្ពុជា ទំនាក់ទំនង US–China មានសារៈសំខាន់ខ្លាំង ព្រោះចិនជាប្រភពវិនិយោគ និងពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ខណៈសហរដ្ឋអាមេរិកជាទីផ្សារនាំចេញដ៏សំខាន់។
ប្រសិនបើភាពតានតឹង US–China ថយចុះ វាអាចជួយកាត់បន្ថយភាពមិនច្បាស់លាស់ក្នុងពាណិជ្ជកម្មពិភពលោក និងខ្សែសង្វាក់ផ្គត់ផ្គង់។
ផ្ទុយទៅវិញ ប្រសិនបើសង្គ្រាមពាណិជ្ជកម្មកើនឡើងវិញ កម្ពុជាអាចប្រឈមទាំង ហានិភ័យ និងឱកាស ពីការផ្លាស់ទីរោងចក្រ និងខ្សែសង្វាក់ផលិតកម្មពីចិនទៅកាន់អាស៊ាន។
📊ផលប៉ះពាល់លើទីផ្សារ
🥇 Gold: ប្រសិនបើ US–China tension ថយចុះ →Safe-Haven Demand អាចថយចុះ។ ប៉ុន្តែ Gold នៅតែពឹងផ្អែកខ្លាំងលើ Fed, USD, Bond Yield និងបញ្ហាអ៊ីរ៉ង់។
📈 Stock Market: ការកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មអាចជួយបង្កើនទំនុកចិត្តរបស់វិនិយោគិន។
💵 USD & CNY: ទីផ្សារនឹងតាមដានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ពន្ធគយ និងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសទាំងពីរ។
🏭 ASEAN & Cambodia: ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់អាចបង្កើតឱកាសវិនិយោគថ្មី ប៉ុន្តែ Rules of Origin និងគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិកត្រូវតាមដានយ៉ាងជិតស្និទ្ធ។
ថ្ងៃខែឆ្នាំ៖ ២៥ កញ្ញា ឆ្នាំ២០២៦
អត្ថបទដោយ៖ Dr. Bora Kea
Email: [email protected]
Telegram: https://t.me/drkeabora