របាយការណ៍ហាងឆេងមាសប្រចាំសប្តាហ៍

photo_2026-08-11_10-15-35
ការប្រែប្រួលកាលពីថ្ងៃ 10 សីហា 2026
តម្លៃទាបប្រចាំថ្ងៃ (Low): 4213
តម្លៃខ្ពស់ប្រចាំថ្ងៃ (High): 4395
ចន្លោះប្រែប្រួល (Range): 182 ដុល្លារ

ហេតុអ្វីមាសឡើងកាលពីម្សិលមិញ

កត្តាសំខាន់គឺ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងហានិភ័យជុំវិញច្រកសមុទ្រ Hormuz។ ក្តីសង្ឃឹមលើកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់បានថយចុះ ខណៈប្រេងបានឡើងប្រហែល 5%។ ទីផ្សារភាគហ៊ុនអាមេរិកក៏ធ្លាក់ចុះ ដែលជំរុញការស្វែងរកទ្រព្យសុវត្ថិភាពដូចជាមាស។ 

កត្តាទីពីរគឺ ទិន្នន័យការងារអាមេរិកខ្សោយកាលពីថ្ងៃសុក្រ។ សហរដ្ឋអាមេរិកបានបាត់បង់ការងារដោយមិនបានរំពឹងទុកក្នុងខែកក្កដា ធ្វើឱ្យទីផ្សារកាត់បន្ថយការរំពឹងថា Fed នឹងដំឡើងអត្រាការប្រាក់។ ការរំពឹងអត្រាការប្រាក់ទាបជាងមុនជាទូទៅគាំទ្រមាស។ 
ទោះយ៉ាងណា សន្ទុះប្រាក់ដុល្លារ DXY បានឡើងវិញកាលពីថ្ងៃចន្ទ ដោយសារតម្លៃប្រេងឡើង និងទីផ្សាររង់ចាំ CPI ដូច្នេះវាបានរារាំងមាសមិនឱ្យឡើងដោយរលូនពេញមួយថ្ងៃ។

ស្ថានភាពទីផ្សារមាសបច្ចុប្បន្ន — 11 សីហា

ព្រឹកនេះ មាសកំពុងជួញដូរនៅក្នុងចន្លោះ 4390-4435 បន្តឡើងជាថ្ងៃទី 3 ជាប់គ្នា និងឡើងដល់កម្រិតខ្ពស់ជាង 2 ខែ។ នេះបង្ហាញថា កម្លាំងទីផ្សាររយៈពេលខ្លីនៅតែមានទំនោរ កើនឡើង។ 

ចំណុចសំខាន់បំផុតដែលត្រូវតាមដានបន្ទាប់ 

សន្ទុះថ្លៃប្រើប្រាស់ CPI ដែលជាសុចនករសំខាន់សម្រាប់ការវាស់វែងអតិផរណា និងជាគោលសំខាន់មួយក្នុងការសម្រេចចិត្តទៅលើអត្រាការប្រាក់។
ទីផ្សារកំពុងប្រុងប្រយ័ត្នមុនទិន្នន័យអតិផរណា៖ បើ CPI ទាបជាងការរំពឹង  ការរំពឹង Fed តឹងរឹងអាចថយ  គាំទ្រមាសឡើង។ បើ CPI ខ្ពស់ជាងការរំពឹង Fed អាចដំឡើងអត្រាការប្រាក់ USD/Yields អាចឡើង  មាសអាចមានការកែតម្រូវចុះ។ 

សរុបមក មាសនៅតែមានកម្លាំង Bullish បន្ទាប់ពីឡើងពី 4213 -4395 ប៉ុន្តែតម្លៃស្ថិតនៅតំបន់ខ្ពស់ ដូច្នេះគួរប្រុងប្រយ័ត្នការកែតម្រូវ។ 

អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 10:00 AM ១១ សីហា ២០២៦