របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

photo_2026-08-06_09-42-30
ការប្រែប្រួលកាលពីថ្ងៃ 05 សីហា 2026
តម្លៃទាបប្រចាំថ្ងៃ (Low): 4065
តម្លៃខ្ពស់ប្រចាំថ្ងៃ (High): 4267
ចន្លោះប្រែប្រួល (Range): 202 ដុល្លារ

មាសបាន ឡើងខ្លាំងនៅថ្ងៃទី 5 សីហា 2026 (កើនប្រហែល 4.4–4.5% ដែលជាការឡើងខ្លាំងបំផុតក្នុងរយៈពេលប្រហែល 6 ខែ) ដោយសារកត្តាសំខាន់ៗដូចខាងក្រោម៖

ប្រាក់ដុល្លារអាមេរិក (USD) ធ្លាក់ថ្លៃ
ដុល្លារខ្សោយធ្វើឱ្យមាសមានតម្រូវការមាសកើនឡើង។
អត្រាផលចំណេញសញ្ញាប័ណ្ណរដ្ឋាភិបាលអាម៉េរិក (US Treasury Yields) ធ្លាក់ចុះ
នៅពេល Bond Yields ធ្លាក់ ការកាន់កាប់មាសកាន់តែទាក់ទាញ ព្រោះមាសមិនផ្តល់ការប្រាក់។ 
ការរំពឹងទុកថា Fed នឹងមិនដំឡើងអត្រាការប្រាក់បន្ថែម
ទីផ្សារបានកាត់បន្ថយការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់ ដែលជាកត្តាវិជ្ជមានសម្រាប់មាស។ 
តម្រូវការទិញមាសពីប្រទេសចិន និងការទិញបច្ចេកទេស (Technical Buying)
ការទិញពីអ្នកវិនិយោគចិន និងការបំបែកកម្រិតបច្ចេកទេសសំខាន់ៗ បានជំរុញឱ្យមានការទិញបន្ថែម។

ស្ថានភាពទីផ្សារមាសបច្ចុប្បន្ន (06 សីហា 2026)

ទីផ្សារមាសនៅតែមាន ទិសដៅវិជ្ជមាន (Bullish) និង ជួញដូរ ក្នុង រង្វង់តម្លៃ 4250-4300 ក្នុងមួយអោនបន្ទាប់ពីកើនឡើងខ្លាំងកាលពីម្សិលមិញ

កត្តាសំខាន់ដែលជំរុញមាស៖
ប្រាក់ដុល្លារអាមេរិក (USD) ខ្សោយ។
អត្រាផលចំណេញសញ្ញាប័ណ្ណរដ្ឋាភិបាលអាមេរិក (Treasury Yields) ធ្លាក់ចុះ។
ទីផ្សារកំពុងរង់ចាំរបាយការណ៍ Nonfarm Payrolls (NFP) របស់សហរដ្ឋអាមេរិក ដែលអាចប៉ះពាល់ដល់ការរំពឹងទុកអំពីគោលនយោបាយរបស់ Fed

អ្វីដែលត្រូវតាមដានថ្ងៃនេះ

របាយការណ៍ទីផ្សារការងារអាមេរិក (ជាពិសេស NFP)
ការប្រែប្រួល Dollar Index (DXY)
អត្រា Treasury Yields
ព័ត៌មានថ្មីៗពីស្ថានភាពភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា 

សេចក្ដីសន្និដ្ឋាន
បច្ចុប្បន្ន មាសនៅតែមានសន្ទុះឡើង ប៉ុន្តែអាចមានការប្រែប្រួលខ្លាំងមុន និងក្រោយការចេញទិន្នន័យ NFP។ ប្រសិនបើទិន្នន័យការងារអាមេរិកខ្សោយជាងការរំពឹងទុក មាសអាចបន្តឡើង។ ផ្ទុយទៅវិញ ប្រសិនបើទិន្នន័យរឹងមាំ មាសអាចជួបការលក់យកចំណេញ និងធ្លាក់ចុះក្នុងរយៈពេលខ្លី។


អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 9:30 AM ០៦ សីហា ២០២៦