របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

ការប្រែប្រួលកាលពីថ្ងៃ 04 សីហា 2026
តម្លៃទាបប្រចាំថ្ងៃ (Low): 4042
តម្លៃខ្ពស់ប្រចាំថ្ងៃ (High): 4106
ចន្លោះប្រែប្រួល (Range): 64 ដុល្លារ
មូលហេតុដែល មាសបានឡើងកាលពីម្សិលមិញ ៖
• តម្លៃប្រេងបានធ្លាក់ចុះខ្លាំង
ការធ្លាក់ថ្លៃប្រេងបានបន្ថយការព្រួយបារម្ភអំពីអតិផរណា (Inflation) នេះធ្វើឱ្យទីផ្សាររំពឹងថា Fed អាចមិនចាំបាច់ដំឡើងអត្រាការប្រាក់ខ្លាំង។
• ការរំពឹងទុកអំពី Fed កាន់តែធូរស្រាល
នៅពេលទីផ្សាររំពឹងថាអត្រាការប្រាក់នឹងមិនឡើងខ្លាំង មាសក្លាយជាទ្រព្យសម្បត្តិដែលទាក់ទាញជាងមុន។
• ប្រាក់ដុល្លារអាមេរិកទន់ខ្សោយ
ដុល្លារខ្សោយធ្វើឱ្យមាសមានតម្លៃថោកជាងសម្រាប់អ្នកទិញដែលប្រើរូបិយប័ណ្ណផ្សេងៗ ដូច្នេះតម្រូវការមាសកើនឡើង។
• ទីផ្សារកំពុងរង់ចាំទិន្នន័យ ADP និង NFP ដូច្នេះមានការទិញមាសទុកជាមុន ដើម្បីការពារហានិភ័យពីភាពប្រែប្រួល។
ស្ថានភាពទីផ្សារមាសបច្ចុប្បន្ន ថ្ងៃទី 5 សីហា 2026
ទិសដៅរយៈពេលខ្លី៖ មាសកំពុងមានទំនោរ ងើបឡើងបន្តិច និងកំពុងជួញដូរនៅក្នុងតំបន់តម្លៃ 4070-4100 បន្ទាប់ពីប្រាក់ដុល្លារអាមេរិកចុះខ្សោយ
កត្តាសំខាន់ដែលទីផ្សារកំពុងរង់ចាំ៖
• ទិន្នន័យការងារអាមេរិក (ADP និង Nonfarm Payroll)
ការរំពឹងទុកអំពីគោលនយោបាយអត្រាការប្រាក់របស់ Fed បន្ទាប់ពីទិន្នន័យចេញ។
អ្វីដែលត្រូវតាមដាន
• ប្រសិនបើទិន្នន័យការងារ ខ្សោយជាងការរំពឹង មាសមានឱកាស បន្តឡើង។
• ប្រសិនបើទិន្នន័យការងារ ខ្លាំងជាងការរំពឹង ដុល្លារអាចឡើង ហើយមាសអាច រងសម្ពាធធ្លាក់ចុះ។
សេចក្តីសន្និដ្ឋាន ទីផ្សារមាសនៅថ្ងៃនេះកំពុងស្ថិតក្នុងដំណាក់កាល រង់ចាំព័ត៌មានសេដ្ឋកិច្ចសំខាន់ ដូច្នេះអាចមានភាពប្រែប្រួលខ្លាំងនៅពេលទិន្នន័យការងារអាមេរិកត្រូវបានប្រកាស។ សម្រាប់ វិនិយោគិន គួរប្រុងប្រយ័ត្នចំពោះការប្រែប្រួលតម្លៃភ្លាមៗនៅពេលព័ត៌មានចេញ។
អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 9:00 AM ០5 សីហា ២០២៦