របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

photo_2026-08-03_09-26-46
ការប្រែប្រួលកាលពីថ្ងៃ 31 កក្កដា 2026
តម្លៃទាបប្រចាំថ្ងៃ (Low): 4021
តម្លៃខ្ពស់ប្រចាំថ្ងៃ (High): 4111
ចន្លោះប្រែប្រួល (Range): 90 ដុល្លារ

ស្ថានភាពទីផ្សារមាសបច្ចុប្បន្ន (៣ សីហា ២០២៦)

ទិសដៅបច្ចុប្បន្ន៖ មាសកំពុង ងើបឡើងបន្តិច បន្ទាប់ពីធ្លាក់កាលសប្ដាហ៍មុន ហើយកំពុងស្ថិតក្នុងដំណាក់កាល Consolidation (Sideways) ជុំវិញតំបន់ $4,050/oz 

កត្តាសំខាន់ៗដែលកំពុងប៉ះពាល់៖

ប្រេងឆៅធ្លាក់ថ្លៃ បន្ទាប់ពីស្ថានការណ៍អ៊ីរ៉ង់មានភាពធូរស្រាលជាងមុន ដែលជួយបន្ថយការព្រួយបារម្ភអំពីអតិផរណា។ 
ប្រាក់ដុល្លារ (USD) និង អត្រាផលចំណេញសញ្ញាប័ណ្ណរដ្ឋអាមេរិក (Treasury Yields) នៅតែជាកត្តាសំខាន់បំផុតក្នុងការកំណត់ទិសដៅមាស។
ទីផ្សារកំពុងរង់ចាំ របាយការណ៍ការងារ Non-Farm Payrolls (NFP) នៅចុងសប្ដាហ៍នេះ ដែលអាចធ្វើឱ្យតម្លៃមាសប្រែប្រួលខ្លាំង។

សេចក្ដីសន្និដ្ឋាន

រយៈពេលខ្លី៖ មាសមានឱកាស ឡើងបន្តិច ប៉ុន្តែនៅតែស្ថិតក្នុងចលនាអត់ទិសដៅច្បាស់។
អ្វីដែលត្រូវតាមដាន៖ របាយការណ៍ NFP ចលនារបស់ USD Treasury Yields ព័ត៌មានថ្មីៗពី Fed និងស្ថានភាពភូមិសាស្ត្រនយោបាយ។ប្រសិនបើ NFP ចេញ ខ្សោយជាងការរំពឹងទុក នោះមាសអាចមានឱកាសឡើង។ ប៉ុន្តែបើ NFP ខ្លាំងជាងការរំពឹងទុក វាអាចដាក់សម្ពាធឱ្យតម្លៃមាសធ្លាក់វិញ។

អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 8:30 AM ០៣ សីហា ២០២៦