របាយការណ៍ទីផ្សារមាសប្រចាំថ្ងៃ

កាលពីថ្ងៃពុធ ទី 29 ខែកក្កដា ឆ្នាំ 2026 តម្លៃមាសមានការប្រែប្រួលខ្លាំង ខណៈអ្នកវិនិយោគរង់ចាំ និងឆ្លើយតបចំពោះសេចក្ដីសម្រេចអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក (Federal Reserve) និងសន្និសីទសារព័ត៌មាន FOMC។
ទិន្នន័យតម្លៃមាស៖
• តម្លៃខ្ពស់៖ $4,116
• តម្លៃទាប៖ $3,995
• ប្រែប្រួលសរុប៖ $121
សេចក្ដីសម្រេចរបស់ Fed
គណៈកម្មាធិការ FOMC បានសម្រេច រក្សាអត្រាការប្រាក់ឱ្យនៅដដែលក្នុងចន្លោះ 3.50%–3.75%។ ទោះជាយ៉ាងណា សមាជិកបីរូបបានបោះឆ្នោតចង់ដំឡើងអត្រាការប្រាក់ចំនួន 0.25% ដោយសារអតិផរណានៅតែខ្ពស់ជាងគោលដៅ 2%។ ការបែងចែកសំឡេងនេះបានបង្ហាញថា Fed នៅតែមានទំនោរ Hawkish និងប្រុងប្រយ័ត្នខ្លាំងចំពោះអតិផរណា។
មូលហេតុដែលមាសប្រែប្រួលខ្លាំង
មុនការប្រកាស FOMC អ្នកជួញដូរបានកាត់បន្ថយហានិភ័យ និងរង់ចាំសេចក្ដីសម្រេចរបស់ Fed ធ្វើឱ្យតម្លៃមាសរងសម្ពាធ។ បន្ទាប់ពី Fed មិនដំឡើងអត្រាការប្រាក់ ប្រាក់ដុល្លារបានចុះខ្សោយមួយរយៈ ដែលជួយគាំទ្រមាស។ ប៉ុន្តែសម្លេង Hawkish ការបោះឆ្នោតចង់ដំឡើងការប្រាក់របស់សមាជិកបីរូប និងការកើនឡើងនៃទិន្នផលបណ្ណរតនាគារអាមេរិក បានបង្កើតសម្ពាធលើមាសឡើងវិញ។
អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 8:30 AM ៣០ កក្កដា ២០២៦