របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ ថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦

photo_2026-07-27_09-01-33
ស្ថានភាពទីផ្សារ 

មាសបានងើបឡើងវិញនៅដើមសប្ដាហ៍ បន្ទាប់ពីប្រេងឆៅធ្លាក់ចុះ និងភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានថយចុះបន្តិច។ កត្តាទាំងនេះបានបន្ថយសម្ពាធអតិផរណា និងធ្វើឱ្យប្រាក់ដុល្លារ និងអត្រាផលចំណេញសញ្ញាប័ណ្ណ ( Bond Yields) ទន់ខ្សោយ ដែលជួយគាំទ្រតម្លៃមាស។   

កត្តាសំខាន់ដែលត្រូវតាមដាន 

កិច្ចប្រជុំ  Federal Reserve (Fed) នៅសប្ដាហ៍នេះ។ 
សេចក្តីថ្លែងការណ៍របស់ប្រធាន  Fed អំពីទិសដៅអត្រាការប្រាក់។ 
ការវិវត្តនៃស្ថានភាពនៅមជ្ឈិមបូព៌ា។ 
ទិសដៅនៃតម្លៃប្រេង និងសន្ទស្សន៍ប្រាក់ដុល្លារ ( DXY)    

ទស្សនៈសម្រាប់អ្នកជួញដូរ ( XAU/USD) 
ប្រសិនបើ  Dollar និង  Bond Yields បន្តធ្លាក់ នោះមាសអាចបន្តមានកម្លាំងឡើង។ 
ប្រសិនបើ  Fed បង្ហាញជំហររឹតបន្តឹង ( Hawkish) ឬសញ្ញាដំឡើងអត្រាការប្រាក់ខ្លាំងជាងការរំពឹងទុក នោះមាសអាចជួបសម្ពាធលក់។   

អត្ថបទដោយ៖ ហ៊ុន នេត្រា 
Telegram: 078444061 
ថ្ងៃខែឆ្នាំ៖  9:00 AM ២៧ កក្កដា ២០២៦