របាយការណ៍ហាងឆេងមាសប្រចាំសប្តាហ៍ កាលបរិច្ឆេទ៖ 03–07 សីហា 2026

photo_2026-08-08_13-20-47
ក្នុងសប្តាហ៍នេះ ទីផ្សារមាសមានសន្ទុះឡើងខ្លាំង។ COMEX Gold បានបញ្ចប់សប្តាហ៍កើនប្រមាណ 7.2% ដែលជាកំណើនប្រចាំសប្តាហ៍ខ្លាំងបំផុតចាប់តាំងពីខែមករា 2026 

កត្តាសំខាន់មួយគឺ ទិន្នន័យទីផ្សារការងារអាមេរិកខ្សោយជាងការរំពឹងទុក ដែលធ្វើឱ្យទីផ្សារកាត់បន្ថយការរំពឹងថាធនាគារកណ្ដាលអាមេរិកនឹងបន្តដំឡើងអត្រាការប្រាក់។
ការរំពឹងលើអត្រាការប្រាក់ទាបជាងមុនជួយគាំទ្រមាសអោយមានការកើនឡើង។

នៅថ្ងៃទី 4 សីហា មាសបានទទួលការគាំទ្រពី តម្លៃប្រេងធ្លាក់ចុះ ដែលបន្ថយការព្រួយបារម្ភអំពីអតិផរណា និងការដំឡើងអត្រាការប្រាក់។ បន្ទាប់មកថ្ងៃទី 5 សីហា មាសឡើងខ្លាំងប្រមាណ 4.4% ខណៈទិន្នផលប័ណ្ណរដ្ឋាភិបាលអាមេរិកធ្លាក់ និងមានក្តីសង្ឃឹមចំពោះការវិវត្តវិជ្ជមានជុំវិញច្រកសមុទ្រ Hormuz 

សរុបជារួមនៅក្នុងប្តាហ៍នេះ ចាប់ពីថ្ងៃទីនេះ3 ដល់ 7 សីហា 2026 គឺជាសប្តាហ៍ដែលមាសបង្ហាញសន្ទុះ កើនឡើងខ្លាំង ដោយតម្លៃ ទាបចាំសប្តា 4,019 ទៅ តម្លៃខ្ពស់ប្រចាំសប្តាហ៍ 4,371 និងមាន ការប្រែប្រួល រហូតដល់ 352 ដុល្លារក្នុងមួយអោន។


អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ ០៨ សីហា ២០២៦