របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

ថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦

photo_2026-07-27_09-01-33
ស្ថានភាពទីផ្សារ

មាសបានងើបឡើងវិញនៅដើមសប្ដាហ៍ បន្ទាប់ពីប្រេងឆៅធ្លាក់ចុះ និងភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានថយចុះបន្តិច។ កត្តាទាំងនេះបានបន្ថយសម្ពាធអតិផរណា និងធ្វើឱ្យប្រាក់ដុល្លារ និងអត្រាផលចំណេញសញ្ញាប័ណ្ណ (Bond Yields) ទន់ខ្សោយ ដែលជួយគាំទ្រតម្លៃមាស។ 

កត្តាសំខាន់ដែលត្រូវតាមដាន

កិច្ចប្រជុំ Federal Reserve (Fed) នៅសប្ដាហ៍នេះ។
សេចក្តីថ្លែងការណ៍របស់ប្រធាន Fed អំពីទិសដៅអត្រាការប្រាក់។
ការវិវត្តនៃស្ថានភាពនៅមជ្ឈិមបូព៌ា។
ទិសដៅនៃតម្លៃប្រេង និងសន្ទស្សន៍ប្រាក់ដុល្លារ (DXY) 

ទស្សនៈសម្រាប់អ្នកជួញដូរ (XAU/USD)
ប្រសិនបើ Dollar និង Bond Yields បន្តធ្លាក់ នោះមាសអាចបន្តមានកម្លាំងឡើង។
ប្រសិនបើ Fed បង្ហាញជំហររឹតបន្តឹង (Hawkish) ឬសញ្ញាដំឡើងអត្រាការប្រាក់ខ្លាំងជាងការរំពឹងទុក នោះមាសអាចជួបសម្ពាធលក់។ 

អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 9:00 AM ២៧ កក្កដា ២០២៦